ប្រទេសប៉ូឡួញអំពាវនាវឲ្យដាក់ទណ្ឌកម្មលើកសិផលរុស្ស៊ី

(VOVWORLD) - ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន (ខែកុម្ភៈ ឆ្នាំ ២០២២) សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ប៉ុន្តែមិនទាន់មានវិធានការរឹតត្បិតលើផលិតផលកសិកម្មពីរុស្ស៊ីទេ ដោយសារតែការគំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក។ 

កាលពីថ្ងៃទី៦ ខែឧសភា ប្រទេសប៉ូឡួញបានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មជាបន្ទាន់លើផលិតផលកសិកម្មរបស់រុស្ស៊ីដែលចូលក្នុងប្លុកនេះ។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន (ខែកុម្ភៈ ឆ្នាំ ២០២២) សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ប៉ុន្តែមិនទាន់មានវិធានការរឹតត្បិតលើផលិតផលកសិកម្មពីរុស្ស៊ីទេ ដោយសារតែការគំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក។ តាមការគ្រោងទុក អ្នកការទូតសហភាពអឺរ៉ុប នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំទី១១ នៅសប្តាហ៍ក្រោយ។

សំណើដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើផលិតផលម្ហូបអាហារពីប្រទេសរុស្ស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ារស្សាវ៉ាបានចាត់វិធានការរឹតត្បិតលើការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនចូលមកប៉ូឡួញ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ