ប្រទេសមួយចំនួនចាប់ផ្តើមបន្ធូរបន្ថយ​វិធានការណ៍​ទប់ស្កាត់​ការឆ្លងរាល​ដាល​នៃជំងឺរាតត្បាត COVID – 19

(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា ប្រទេសមួយចំនួននៅលើពិភពលោកបានឲ្យដឹងថា នឹងចាប់ផ្ដើមបន្ធូរបន្ថយវិធានការណ៍សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ដែលត្រូវបានអនុវត្តក្នុងរយៈពេលកន្លងទៅ។
ប្រទេសមួយចំនួនចាប់ផ្តើមបន្ធូរបន្ថយ​វិធានការណ៍​ទប់ស្កាត់​ការឆ្លងរាល​ដាល​នៃជំងឺរាតត្បាត  COVID – 19 - ảnh 1 ប្រជាជនពាក់ម៉ាស់  នៅពេលទិញអាហារនៅផ្សារមួយនៅទីក្រុង Nice ប្រទេសបារាំង (រូបថត៖ THX- TTXVN)

ចាប់ពីថ្ងៃទី ១៥ ខែមិថុនា អាល្លឺម៉ង់នឹងដកការព្រមានអំពីការធ្វើដំណើរ ដែលកំពុងត្រូវបានអនុវត្តន៍ជាមួយប្រទេសចំនួន ២៦ ដែលជាសមាជិកនៃសហភាពអឺរ៉ុប (EU) ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺរាត ត្បាត COVID – 19។ លើសពីនេះទៅទៀត សេចក្តីសម្រេចចិត្តនេះក៏ត្រូវបានអនុវត្តចំពោះបណ្តាប្រទេសក្រៅប្លុក EU ដូចជា៖ អង់គ្លេស Iceland ន័រវែស ស្វ៊ីស និង Leichtenstein ទៀតផង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានឲ្យដឹងថា នាពេលខាងមុខ អង់គ្លេសនឹងដកវិធានការបិទប្រទេសទាំងមូលដោយប្រយ័ត្នប្រយែង ហើយចាប់ផ្តើមធ្វើការឆ្ពោះទៅរកប្រព័ន្ធមួយដែលផ្តោតសំខាន់លើសកម្មភាពក្នុងតំបន់ដើម្បីកំចាត់ជំងឺរាតត្បាត។

ចំណែករដ្ឋាភិបាលស្វ៊ីសបានប្រកាសដកការប្រកាសអាសន្នកម្រិតខ្ពស់បំផុតជាផ្លូវការនាថ្ងៃទី ១៩ ខែមិថុនាខាងមុខ ហើយនឹងបន្តបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

ក្នុងពេលនោះ រដ្ឋាភិបាលប៉ូឡូញបានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ខែឧសភា ប្រជាជននឹងមិនចាំបាច់ត្រូវពាក់ម៉ាស់ នៅពេលដែលធ្វើដំណើរនៅតាមដងវិថី ឬក្នុងបន្ទប់ បិទទ្វារ ប្រសិនបើធានាបានការរក្សាគំលាតសង្គម។

នៅអាមេរិកវិញ អភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា នឹងចាប់ផ្ដើមដកកំហិតនានា ដែលត្រូវបានអនុវត្តន៍សំដៅកាត់បន្ថយការឆ្លងរាលដាល នៃជំងឺរាតត្បាត COVID – 19 ចាប់ពីថ្ងៃ ទី ២៩ ខែ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ