ប្រទេសមួយចំនួននៅតែកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩ខ្ពស់

(VOVWORLD) - ប្រទេសចិនដីគោកកាលពីថ្ងៃទី ៦ ខែមេសាបានកត់ត្រាករណីកូវីដ-១៩ថ្មី ជាង ២ម៉ឺនករណី។ នេះគឺជាចំនួនករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតក្នុងមួយថ្ងៃតាំងពីមុនមក សូម្បីតែខ្ពស់ជាងចំនួនករណីថ្មីដែលត្រូវបានកត់ត្រាក្នុងអំឡុងពេលកំពូលនៃការផ្ទុះឡើងដំបូងនៅទីក្រុង Wuhan កាលពីជាងពីរឆ្នាំមុន។ 
យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ជាង ៤៩៥លានករណី ក្នុងនោះមានអ្នក ស្លាប់ជាង ៦,១លាននាក់។
ប្រទេសចិនដីគោកកាលពីថ្ងៃទី ៦ ខែមេសាបានកត់ត្រាករណីកូវីដ-១៩ថ្មី ជាង ២ម៉ឺនករណី។ នេះគឺជាចំនួនករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតក្នុងមួយថ្ងៃតាំងពីមុនមក សូម្បីតែខ្ពស់ជាងចំនួនករណីថ្មីដែលត្រូវបានកត់ត្រាក្នុងអំឡុងពេលកំពូលនៃការផ្ទុះឡើងដំបូងនៅទីក្រុង Wuhan កាលពីជាងពីរឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ករណី ឆ្លងថ្មីភាគច្រើនគឺមិនមានរោគសញ្ញាទេ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋជាច្រើននៅប្រទេសអូស្ត្រាលីកំពុងប្រឈមនឹងការ កើនឡើងនៃចំនួនករណីឆ្លង កូវីដ- ១៩ ថ្មី។ ជាពិសេសរដ្ឋ New South Wales (NSW) - រដ្ឋដែលមានប្រជាជនច្រើនជាងគេនៃអូស្ត្រាលីបានកត់ត្រាករណីឆ្លងថ្មីជាង២៤.១០០ ករណីបន្ថែមទៀត និងអ្នកស្លាប់ចំនួន១៥នាក់ក្នុងពីថ្ងៃទី ៦ ខែមេសា។ សាលារៀនមួយ ចំនួនក្នុងរដ្ឋត្រូវបិទ ឬកាត់បន្ថយចំនួនបុគ្គលិកធ្វើការ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាត ដែលបង្ខំឲ្យគ្រូបង្រៀន ឬសិស្សានុសិស្ស និស្សិតជាច្រើនត្រូវឈប់ បង្រៀន ឬសិក្សាក្នុងថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ