ប្រទេសមួយចំនួនបានសម្រេច បន្ធូរបន្ថយវិធានការទប់​ស្កាត់​​ជំ​ងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ១៖៣០នាទី ថ្ងៃទី ៣ ខែកុម្ភៈ (ម៉ោង UTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មី ចំនួនជាង ៣លាននាក់ នាំចំនួនករណីសរុបកើនឡើងដល់ជាង ៣៨៥ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៧លាននាក់។
ប្រទេសមួយចំនួនបានសម្រេច បន្ធូរបន្ថយវិធានការទប់​ស្កាត់​​ជំ​ងឺរាតត្បាតកូវីដ-១៩ - ảnh 1បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យប្រជាជននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ (រូបថត៖ AFP/TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺជិត ៧៧ លាននាក់ និងករណីស្លាប់ជាង ៩១៧ ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

នៅទ្វីបអឺរ៉ុប ទោះបីជាមានការឆ្លងរាលដាលយ៉ាងស្មុគស្មាញក៏ដោយ ប្រទេសមួយចំនួនបានសម្រេច បន្ធូរបន្ថយវិធានការបង្ការជំងឺរាតត្បាត។ បារាំងបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺរាតត្បាតជាច្រើននាពេលថ្មីៗនេះ រួមមានការពាក់ម៉ាស់នៅកន្លែងសាធារណៈនៅកណ្តាលវាលផងដែរ។ ក្នុងពេលជាមួយគ្នានោះ ចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈ ប្រទេសហ្វាំងឡង់បានសម្រេច ដកការរឹតបន្តឹងលើចំនួនមនុស្សចូលរួមក្នុងព្រឹត្តិការណ៍កីឡានិងវប្បធម៌ ប៉ុន្តែនឹងរក្សាវិធានការបង្ការជំងឺភាគច្រើន រហូតដល់ដើមខែមីនាខាងមុខនេះ។ សម្រាប់ប្រទេសស្វីស អាជ្ញាធរស្វីសបានប្រកាសពីការបន្ធូរបន្ថយវិធានការត្រួតពិនិត្យជំងឺរាតត្បាតមួយចំនួន ហើយនឹងពិចារណាដកការរឹតបន្តឹងទាំងស្រុងនៅពាក់កណ្តាលខែកុម្ភៈផងដែរ។

នៅអាមេរិក កងទ័ពជើងគោកអាមេរិកបានប្រកាសថា នឹងបណ្តេញជាបន្ទាន់នូវទាហានទាំងអស់ដែលបដិសេធការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយបានអះអាងថា បទបញ្ជានេះមានតួនាទីសំខាន់ក្នុងការរក្សាសមត្ថភាពត្រៀមប្រយុទ្ធ។ បទបញ្ជារបស់កងទ័ពជើងគោកអាមេរិកត្រូវបានអនុវត្តចំពោះទាហានជើងគោកធម្មតា កងកម្លាំងបំរុង និងសិក្ខាកាមនៅសាលានាយទាហានក្នុងកម្លាំងនេះ ប្រសិនបើពួកគេមិនទទួលបានលិខិតលើកលែង ឬពន្យារពេលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ