ប្រទេសមួយចំនួនព្រួយបារម្ភអំពីការសាកល្បងគ្រាប់បែក H របស់កូរ៉េខាងជើង

(VOVworld) - នាព្រឹកថ្ងៃទី៦ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
(ស.ប.ប)កូរ៉េឲ្យដឹងថា ប្រទេសនេះបានដំណើរការសាកល្បងប្រកបដោយជោគជ័យ
គ្រាប់បែកអ៊ីដ្រូ ឬហៅថាគ្រាប់បែក H។នេះជាការសាកល្បងគ្រាប់បែក H ដំបូងនិង
ជាការសាកល្បងនុយក្លេអ៊ែលើកទី៤របស់ស.ប.បកូរ៉េ។ ប្រតិកម្មចំពោះព័ត៌មាននេះ
 នាថ្ងៃដដែល សេតវិមានបានចាត់ទុកថា វាជាការប្រណាប់ ពេកដើម្បីបញ្ជាក់នូវ
សេចក្ដីថ្លែងការណ៍ពោលខាងលើរបស់រដ្ឋអំណាចព្យុងយ៉ាង ប៉ុន្តែសង្កត់ធ្ងន់ថា
អាមេរិកនឹងមានការតបតវិញដ៏សក្តិសមចំពោះទង្វើរបង្ករឿង ហេតុទាំងឡាយ។
អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Ned Price បានសង្កត់ធ្ងន់
ថា អាមេរិកបរិហារសកម្មភាពណាក៏ដោយដែលរំលោភ បំពានលើសេចក្ដីសំរេច
ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
ប្រទេសមួយចំនួនព្រួយបារម្ភអំពីការសាកល្បងគ្រាប់បែក H របស់កូរ៉េខាងជើង - ảnh 1
ពលរដ្ឋកូរ៉េខាងត្បូងតាមដានព័ត៌មានស្ដីអំពីការសាកល្បងគ្រាប់បែក H របស់រដ្ឋអំណាចព្យុងយ៉ាង (រូបថត៖AFP/TTXVN)

ក្នុងពេលនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញផ្សាយសេចក្ដីថ្លែងការណ៍ដែល
ក្នុងនោះបរិហារការសាកល្បងនុយក្លេអ៊ែរបស់ស.ប.បកូរ៉េ ព្រមទាំងអះអាងថា
នឹងអនុវត្តន៍វិធានការចាំបាច់ទាំងអស់ដូចជាដាក់ទ័ណ្ឌកម្មក្នុងក្របខ័ណ្ឌក្រុម
ប្រឹក្សាអ.ស.ប។ក្រសួងការពារជាតិកូរ៉េខាងត្បូងជូនដំណឹងថា កងទ័ពប្រទេស
នេះត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន ហើយបង្កើនការតាមដានបំរ៉ែបំរួលរបស់
ស.ប.បកូរ៉េ។នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក៏បានបរិហារការសាកល្បង
គ្រាប់បែក H របស់រដ្ឋអំណាចព្យុងយ៉ាងព្រមទាំងចាត់ទុកនេះជាទង្វើររំលោភ
បំពានទៅលើសេចក្ដីសំរេចចិត្តទាក់ទិននានារបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
និងជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ