ប្រទេសមីយ៉ាន់ម៉ាពន្យាពេលគ្រាអាសន្នជាលើកទី៤
(VOVWORLD) - ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខជាតិមីយ៉ាន់ម៉ា (NDSC) កាលពី ថ្ងៃទី ៣១ ខែកក្កដា បានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ ខែទៀត ហើយបានឲ្យដឹងថា ស្ថានភាពសន្តិសុខក្នុងស្រុកមិនអាចធានាសម្រាប់ដំណើរការបោះឆ្នោតសកលនោះទេ។
ប្រទេសមីយ៉ាន់ម៉ាពន្យាពេលគ្រាអាសន្នជាលើកទី៤ |
សេចក្តីថ្លែងការណ៍របស់ NDSC ដែលចុះហត្ថលេខាដោយប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក U Myint Swe បានឲ្យដឹងថា ស្ថានភាពអាសន្នត្រូវបានពន្យារពេលចាប់ពីថ្ងៃទី ១ ខែសីហា ក្នុងបរិបទដែលជម្លោះកំពុងកើតមានឡើង និងលក្ខខណ្ឌសន្តិសុខនៅក្នុងប្រទេសមិនទាន់ធានាសម្រាប់ការបោះឆ្នោតសកលឡើយ។
តាមបទប្បញ្ញត្តិ មីយ៉ាន់ម៉ាត្រូវរៀបចំការបោះឆ្នោតសកលក្នុងរយៈពេល៦ខែបន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។ ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារនៅក្នុងប្រទេសនេះកាលពីក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយបន្ទាប់មក ត្រូវបានពន្យារពេល៣ដង រហូតដល់ថ្ងៃទី៣១ ខែកក្កដា។
ការប្រយុទ្ធគ្នានៅតែបន្តយ៉ាងខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅមីយ៉ាន់ម៉ា។ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាចាប់តាំងពីរដ្ឋប្រហារក្នុងប្រទេសនេះកាលពីដើមឆ្នាំ ២០២១៕