ប្រទេសមហាអំណាចចំនួន ៥ សន្យាថានឹងគោរពតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា អ្នកការទូតជួរមុខរបស់សហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំងនិងរុស្ស៊ី បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការចូលជាធរមានរបស់ឯកសារនេះ។

ក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាចនុយក្លេអ៊ែរ ទាំង ៥ នេះ បានអះអាងសារជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តតាមសន្ធិសញ្ញា NPT ដើម្បីបន្តធ្វើកិច្ចចរចារស្តីពីវិធានការមានប្រសិទ្ធភាពឆ្ពោះទៅការរំសាយអាវុធនុយក្លេអ៊ែរ។

ភាគីនានាបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងដែលឯកសារប្រវត្តិសាស្ត្ រនេះ ដែលនាំមកនូវសន្តិសុខនិងវិបុលភាពរបស់ប្រជាជន នៅលើពិភពលោក ចាប់តាំងពីសន្ធិសញ្ញានេះចូលជាធរមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ