ប្រទេសមហាអំណាចនុយក្លេអ៊ែរឯកភាពលើការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ
(VOVWORLD) - នៅថ្ងៃទី៣ ខែមករា ចិន រុស្ស៊ី អង់គ្លេស អាមេរិកនិងបារាំង បានឯកភាពគ្នាលើ ការទប់ស្កាត់ការរីកសាយភាយអាវុធ នុយក្លេអ៊ែរ និងហានិភ័យផ្ទុះឡើងសង្គ្រាម នុយក្លេអ៊ែរ។
មីស៊ីលផ្លោងអន្តរទ្វីប Minuteman III ត្រូវបានបាញ់បង្ហោះសាកល្បងពីមូលដ្ឋានទ័ពជើងអាកាស Vandenberg របស់សហរដ្ឋអាមេរិក កាលពីខែតុលាឆ្នាំ២០១៩។ (រូបថត៖AFP/VNA) |
ក្នុងសេចក្ដីថ្លែងការណ៍មួយ មហាអំណាចនុយក្លេអ៊ែរទាំង៥ខាងលើ ហើយក៏ជាប្រទេសសមាជិក អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិចំនួន៥ផងដែរ បានបញ្ជាក់ថា “គ្មានប្រទេសណាមួយដែលអាចបណ្ដើមបានជ័យជំនះ ក្នុងសង្គ្រាមនុយក្លេអ៊ែរឡើយ” ដូច្នេះសង្គ្រាមនេះមិនគួរឲ្យកើតឡើងទេ។
ក្រសួងការបរទេសរុស្ស៊ីបានសម្ដែងក្ដីសង្ឃឹមថា សេចក្ដីថ្លែងការណ៍របស់ ប្រទេសមហាអំណាច នុយក្លេអ៊ែរទាំង៥នេះ នឹងជួយបន្ធូរស្រាលភាពតានតឹង ក្នុង បរិបទដែលស្ថានការណ៍សន្តិសុខមានការវិវឌ្ឍន៍ជាច្រើននាបច្ចុប្បន្ន។ ក្នុងពេលជាមួយ គ្នានោះចិនបានបញ្ជាក់ដែរថា សេចក្ដីថ្លែងការណ៍នេះនឹងជួយបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមករវាងប្រទេសមហាអំណាចលើពិភពលោក។
សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានប្រកាសនៅមុនសន្និសីទ របស់អង្គការសហប្រជាជាតិអំពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលតាមពិតគួរតែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី២៨ ខែមករា នៅទីក្រុងញូវយ៉ក ប៉ុន្តែត្រូវផ្អាកដោយសារតែការ រីករាលដាលនៃវីរុស SARS-CoV-2 បំប្លែងថ្មី Omicron៕