ប្រទេសម៉ាឡេស៊ីហាមឃាត់នាវាទាំងអស់មកពីចិនឲ្យចូលចត
(VOVWORLD) - ប្រទេសម៉ាឡេស៊ីបានអះអាង ថារាល់នាវាដែលចេញដំណើរឬឆ្លងកាត់ទន្លេនៅកំពង់ផែចិនណាមួយ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅប្រទេសម៉ាឡេស៊ីឡើយ
នាវា Westerdam នៅកំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជាថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មាន ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah Wan Ismail បានអះអាង ថារាល់នាវាដែលចេញដំណើរឬឆ្លងកាត់នៅកំពង់ ផែចិនណាមួយ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅប្រទេសម៉ាឡេស៊ីឡើយ។
យោងតាមលោកស្រី Wan Azizah Wan Ismail បានឲ្យដឹងថា នេះគឺជាវិធានការណ៍បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19 (nCoV) ដែលស្រដៀងនឹងករណីពលរដ្ឋអាមេរិកអាយុ ៨៣ ឆ្នាំ ត្រូវបានសង្ស័យផ្ទុកវីរុសនេះនៅលើនាវាទេសចរណ៍ខ្នាតធំ MS Westerdam កាលពីមុននេះ៕