ប្រទេសរុស្ស៊ីដាក់ឈ្មោះវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ថ្មី គឺ“ Sputnik-V”

(VOVWORLD) - នាថ្ងៃទី ១១ ខែសីហា ប្រមុខមូលនិធិវិនិយោគផ្ទាល់របស់ប្រទេសរុស្ស៊ី (RDIF) លោក Kirill Dmitriev បានឲ្យដឹងថាមានប្រទេសចំនួន ២០ នៅលើពិភពលោកបានបញ្ជាទិញវ៉ាក់សាំងជាង ១ ពាន់លានដូស ដើម្បីបង្ការការឆ្លងជំងឺរាតត្បាតកូវីដ១៩ ដែលរុស្ស៊ីទើបតែបានអភិវឌ្ឍន៍។
ប្រទេសរុស្ស៊ីដាក់ឈ្មោះវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ថ្មី គឺ“ Sputnik-V” - ảnh 1 ប្រទេសរុស្ស៊ីដាក់ឈ្មោះវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ថ្មី គឺ“ Sputnik-V” (រូបចត៖ AFP/TTXVN)

វ៉ាក់សាំងនេះត្រូវបានដាក់ឈ្មោះថា "Sputnik-V" ដោយយកទៅតាមឈ្មោះ ផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់នៅ លើពិភពលោកបានបាញ់បង្ហោះទៅក្នុងគន្លងតារាវិថីដោយសហភាពសូវៀតកាលពីឆ្នាំ ១៩៥៧ ។

លោក Dmitriev បានឲ្យដឹងថា រួមជាមួយដៃគូបរទេស រុស្ស៊ីកំពុងត្រៀមផលិតវ៉ាក់សាំងជាង ៥០០ លាន ដូសក្នុងមួយឆ្នាំនៅប្រទេសចំនួន ៥ ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀតផងដែរ។

វ៉ាក់សាំងរបស់រុស្ស៊ី មិនទាន់បានបញ្ចប់ការធ្វើតេស្ត ដំណាក់កាលទី ៣ នៅឡើយទេ ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់ដើម្បីវាយតម្លៃចំពោះសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។ ក្រសួងសុខាភិ បាលរុស្ស៊ី បានឲ្យដឹងថាប្រសិទ្ធភាពនៃវ៉ាក់សាំងថ្មីនេះ អនុញ្ញាតឱ្យមានការបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេល ២ ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ