ប្រទេសរុស្ស៊ីបណ្តេញអ្នកការទូតសហភាពអឺរ៉ុបចំនួន ៧ រូប

(VOVWORLD) - នាថ្ងៃទី ២៨ ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថាខ្លួនបានបណ្តេញអ្នកការទូតចំនួន ៧ រូបរបស់ប្រទេស Estonia, Latvia, Litva និង Slovakia។ 
ប្រទេសរុស្ស៊ីបណ្តេញអ្នកការទូតសហភាពអឺរ៉ុបចំនួន ៧ រូប  - ảnh 1ទីស្នាក់ការនៃក្រសួងការបរទេសរុស្ស៊ីប្រចាំនៅទីក្រុងម៉ូស្គូ (រូបថត៖ AFP / VNA)

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសទាំងនេះបានបណ្តេញតំណាងការទូតរុស្ស៊ី ដើម្បីបង្ហាញពីការគាំទ្រដល់សាធារណរដ្ឋឆែក។ យោងតាមសេចក្តីប្រកាសនេះ អ្នកការទូតទាំង ៧ រូបខាងលើនេះនឹងមានរយៈពេលមួយសប្តាហ៍ដើម្បីចាកចេញពីប្រទេសរុស្ស៊ី។

ភាពតានតឹងរវាងរុស្ស៊ីនិងសាធារណរដ្ឋឆែក បានកើនឡើង បន្ទាប់ពីទីក្រុងប្រាក (Praha) បានចោទប្រកាន់ចារកម្មកងទ័ពរុស្ស៊ី ជាអ្នកឈរនៅពីក្រោយខ្នងនៃការផ្ទុះឃ្លាំងគ្រាប់រំសេវនៅភាគខាងកើតនៃប្រទេសនេះក្នុងឆ្នាំ ២០១៤ និងបានបណ្តេញចេញបុគ្គលិកចំនួន ១៨ នាក់របស់ស្ថានទូតរុស្ស៊ីដោយសារហេតុការណ៍នេះ។ ជាការឆ្លើយតបវិញ ទីក្រុងម៉ូស្គូក៏បានបណ្តេញចេះបុគ្គលិកចំនួន ២០ នាក់របស់ស្ថានទូតឆែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ