ប្រទេសរុស្ស៊ីបានបញ្ជូនទំនិញជំនួយចំនួន ៧,៥ តោនទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មានវ៉េណេស៊ុយអេឡា AVN កាលពីថ្ងៃទី ២១ ខែកុម្ភៈបានផ្សាយថា នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីផ្នែកសុខាភិបាល និងតំណាងមកពីប្រទេសរុស្ស៊ី គុយ បា និងអង្គការសុខភាពអន្តរទ្វីបអាមេរិក (OPS) ប្រធានា ធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានឲ្យដឹងថា ទំនិញជំនួយចំនួន ៧,៥ តោនរបស់រុស្ស៊ី រួមទាំងឧបករណ៍សុខាភិបាល បានមកដល់ប្រទេសនេះ ហើយនាពេលខាងមុខទំនិញទាំងអស់នេះនឹងបញ្ជូនទៅដល់ប្រជាជនផង  ដែរ។
ប្រទេសរុស្ស៊ីបានបញ្ជូនទំនិញជំនួយចំនួន ៧,៥ តោនទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា - ảnh 1 ប្រធានា ធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro 

យោងតាមលោក Maduro បានឲ្យដឹងថា រុស្ស៊ីបានរួមសហការជាមួយ OPS ក្នុងការដឹកជញ្ជូនទំនិញទាំងនេះតាមរយៈផ្លូវអាកាសទៅកាន់ទីក្រុង Caracas ហើយការផ្តល់ជំនួយមនុស្សធម៌នេះ បានចាត់ទុកថាជាជ័យជំនះលើរាល់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ មុននេះសារព័ត៌មានក្នុងប្រទេស វ៉េណេស៊ុយ  អេឡាបានដកស្រង់ពាក្យសម្តីរបស់ប្រធានាធិបតី Maduro ថា ប្រទេសរុស្ស៊ីនឹង   បញ្ជូនទំនិញជំនួយមនុស្សធម៌ចំនួន ៣០០ តោនទៅដល់ប្រទេសវ៉េណេស៊ុយអេ ឡាផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ