ប្រទេសរុស្ស៊ីបានស្នើសុំឱ្យ Google រាំងស្កាត់ព័ត៌មានមិនពិតអំពីការរីករាលដាលនៃជំងឺ Covid-19

(VOVWORLD) -នាពេលថ្មីៗនេះរដ្ឋាភិបាលរុស្ស៊ីបានស្នើសុំឱ្យក្រុមហ៊ុន Google រាំងស្កាត់ព័ត៌មានមិនពិត អំពីចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត Covid-19 នៅរុស្ស៊ី។
ប្រទេសរុស្ស៊ីបានស្នើសុំឱ្យ Google រាំងស្កាត់ព័ត៌មានមិនពិតអំពីការរីករាលដាលនៃជំងឺ Covid-19 - ảnh 1 បុគ្គលិកពេទ្យទទួលភារកិច្ចរបស់ខ្លួននៅឯកន្លែងធ្វើតេជំងឺ Covid-19 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី (រូបថតៈ AFP / TTXVN)

ការលើកសំណើរដូចពោលខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីកាសែត Financial Times និងកាសែត New York Times  របស់សហរដ្ឋអាមេរិកបានផ្សាយអំពីការស្ថិតិជាផ្លូវការនូវ ចំនួនករណីអ្នកស្លាប់ដោយសារជម្ងឺ Covid-19 នៅប្រទេសនេះដែលតិចជាងបើប្រៀបធៀបនឹង ចំនួនជាក់ស្តែង។ យោងតាមគេហទំព័រ MBKH Media បានឲ្យដឹងថា នាថ្ងៃទី ១៤ ខែឧសភា Google បានប្រកាសថាខុទ្ទកាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ីបានស្នើឱ្យសម្ព៧ន្ធក្រុមហ៊ុន នេះរាំងស្កាត់ “ព័ត៌មានមិនពិត” ដែលបានលើកឡើងខាងលើនះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានបញ្ជាក់ថាខ្លួននឹងពិនិត្យឡើងវិញនូវរាល់តម្រូវការខាងច្បាប់ដ៏ត្រឹមត្រូវ របស់អាជ្ញាធរ នៃបណ្តាប្រទេសដែលក្រុមហ៊ុន Google ប្រតិបត្តិការ។

មុននេះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានរិះគន់ចំពោះ កាសែត Financial Times និងកាសែត New York Times ព្រមទាំង បានស្នើឱ្យកាសែតទាំង ពីរនេះដកចេញនូវព័ត៌មានមិនពិតដូចពោលខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ