ប្រទេសរុស្ស៊ីព្រមានតបតវិញយ៉ាងសមស្របចំពោះ កាយវិការរបស់ណាតូ

(VOVWORLD) -នាថ្ងៃទី ១៩ កក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថាម៉ូស្គូនឹងតបតវិញយ៉ាងសមស្របចំពោះរាល់កាយរិការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលបង្កការគំរាមកំហែងផ្ទាល់ដល់ប្រទេសរុស្ស៊ី។
ប្រទេសរុស្ស៊ីព្រមានតបតវិញយ៉ាងសមស្របចំពោះ កាយវិការរបស់ណាតូ - ảnh 1 ប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតរុស្ស៊ីនោះ ប្រធានាធិបតីលោក Putin បានអះអាងថា រុស្ស៊ីនឹងប្រឆាំងរាល់ឧបាយកលពង្រីកសមាជិកភាពដោយរាប់ទាំងការបញ្ជូលប្រទេសជិកខាងទាំងពីររបស់រុស្ស៊ីគឺ Gruzia និងអ៊ុយក្រែន ចូលក្នុង “ក្របខ័ណ្ឌធ្វើសកម្មភាពយោធា” នៃសម្ព័ន្ធភាពដែលដឹកនាំដោយអាមេរិក។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានព្រមានពីផលវិបាកនៃ "គោលនយោបាយគ្មានការទទួលខុសត្រូវ" ដែលណាតូកំពុងអនុវត្តន៍។ តាមលោក Putin ថា រុស្ស៊ី និងណាតូគម្បីមានរបៀបវារៈវិជ្ជមានថ្មី សំដៅស្វែងរក សម្លេងរួម ប្រលើរជាងការប្រឈមមុខដាក់គ្នា ។ ប្រមុខវិមានក្រឹមឡាំងបានឲ្យដឹងថា "គន្លឹះដើម្បីធានាសន្តិសុខនិងស្ថិរភាពនៅអឺរ៉ុបគឺពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងត្រឹមត្រូវ និងស្តារឡើងវិញជំនឿជាក់ ជំនួសឲ្យការដែលណាតូដាក់ពង្រាយមូលដ្ឋានថ្មី និងកសាងហេដ្ឋារចនាសម្ព័ន្ធយោធានៅជិតព្រំដែនរុស្ស៊ីដូចបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ