ប្រទេសរុស្ស៊ីមានក្ដីសោកស្តាយចំពោះការដែលបារាំងបិទការិយាល័យកិច្ចការពាណិជ្ជកម្មប្រចាំនៅម៉ូស្គូ
(VOVWORLD) -ក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងថា ប្រទេសខ្លួននៅបន្តអំពាវនាវឲ្យជំរុញការអភិវឌ្ឍ ទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយ លក្ខខ័ណ្ឌ គោរពច្បាប់រុស្ស៊ី ។
ស្ថានទូតបារាំងនៅទីក្រុងម៉ូស្គូ។ (ប្រភព: TASS) |
នាថ្ងៃទី ១៧ កក្កដា រុស្ស៊ីមានក្ដីសោកស្តាយចំពោះសេចក្ដីសម្រេចរបស់បារាំងអំពីការបិទការិយាល័យកិច្ចការពាណិជ្ជកម្មនៃស្ថានទូតប្រទេសខ្លួនប្រចាំនៅម៉ូស្គូ ព្រមទាំងអំពាវនាវដល់ភាគីទាំងពីរឲ្យជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ ក្នុងសេចក្ដីប្រកាសមួយ ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា សេចក្ដីសម្រេចរបស់បារាំងអំពីការបិទទ្វារស្ថាប័នកិច្ចការពាណិជ្ជកម្មគឺស្ថិតក្រោមអធិបតេយ្យភាពរបស់បារាំង ។ យើងខ្ញុំមានក្ដីសោកស្តាយថា ប៉ារីសមិនបានផ្ទៀងស្ដាប់សំណើរពេញទៅដោយចរិតបញ្ចុះបញ្ចូលរបស់យើងខ្ញុំឡើយ "។
សេចក្ដីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងថា ប្រទេសខ្លួននៅបន្តអំពាវនាវឲ្យជំរុញការអភិវឌ្ឍ ទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយ លក្ខខ័ណ្ឌ គោរពច្បាប់រុស្ស៊ី ។
មុននេះមួយថ្ងៃ ស្ថានទូតបារាំងប្រចាំនៅរុស្ស៊ីបានប្រកាសសេចក្ដីសម្រេចអំពីការបិទទ្វារការិយាល័យកិច្ចការពាណិជ្ជកម្មប្រចាំនៅរុស្ស៊ីផងដែរ៕