ប្រទេសរុស្ស៊ីរំលឹកខួបគម្រប់ ៦០ ឆ្នាំនៃជើងហោះហើរឡើងទៅកាន់ចក្រវាឡរបស់ អវកាសយានិក Yuri Gagarin
(VOVWORLD) - កាលពី ៦០ ឆ្នាំមុន គឺត្រូវថ្ងៃទី ១២ ខែមេសាឆ្នាំ ១៩៦១ បានចូលក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិជាមួយនឹងការហោះហើរដំបូងបង្អស់របស់មនុស្សឡើងទៅកាន់ចក្រវេឡដោយ អវកាសយានិករុស្ស៊ីឈ្មោះ Yuri Gagarin ។
រូបភាពរបស់លោក Yury Gagarin និងជើងហោះហើររបស់លោកត្រូវបានបង្ហាញនៅឯពិធីបុណ្យនេះ (រូបថត៖ VOV) |
សកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី ៦០ ទិវាប្រវត្តិសាស្ត្រនេះត្រូវបានធ្វើឡើងយ៉ាងឧឡារិក នៅក្នុងខេត្ត Smolensk (កន្លែងដែល លោក Gagarin បានកើតឡើង) នៅខេត្ត Saratov (ដែលជាកន្លែងបានចុះចតបន្ទាប់ពីជើងហោះហើរជាប្រវត្តិសាស្ត្រ) និងនៅទីក្រុង Korolev - ផងដែរ។
នៅទីលានមជ្ឈមណ្ឌលនៃ ទីក្រុង Korolev ធីពិ Festival អវកាស បានប្រារព្វធ្វើ ឡើងជាមួយនឹងការតាំងពិព័រណ៍រូបថតស្តីពីការហោះហើរដំបូងបង្អស់របស់អវកាសយានិក Yuri Gagarin ព្រមទាំងណែនាំដល់ក្មេងៗ គូររូបរបស់លោក Gagarin និងគូរគំនូរអំពីលំហអវកាស ជាដើម។ លោក Aleksander Khodyrev អភិបាលទីក្រុង Korolev បានបញ្ជាក់ថា ជើងហោះ ហើររបស់អវកាសយានិក Gagarin គឺជាយុទ្ធជ័យដ៏ល្អប្រសើរ ក្នុងប្រវត្តិសាស្ត្រ ពិភពលោក ដែលបាននិងកំពុងជាមោទនភាពចំពោះវិស័យអវកាសជាតិផងដែរ៕