ប្រទេសរុស្ស៊ីស្នើឱ្យេរៀបចំកិច្ចសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិក

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរបស់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov កាលពីថ្ងៃទី ២៧ ខែមេសាថា ទីក្រុងម៉ូស្គូបានស្នើឲ្យមានកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីស្ថិរភាពយុទ្ធសាស្ត្រ។ 
ប្រទេសរុស្ស៊ីស្នើឱ្យេរៀបចំកិច្ចសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិក - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (ខាងស្តាំ) (រូបថត៖ AFP / VNA)

មុននេះ នាថ្ងៃទី ២៥ ខែមេសា ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា ប្រមុខរដ្ឋរុស្ស៊ី លោក Vladimir Putin និងប្រធានា ធិបតីអាមេរិក លោក Joe Biden ទំនងនឹងជានឹងជួបគ្នានៅខែមិថុនា ប៉ុន្តែការអនុម័តលើសេចក្តីសំរេចចុងក្រោយ នឹងអាស្រ័យទៅលើកត្តាជាច្រើន។

យោងតាម លោក Ushakov មិនទាន់មានសេចក្តីសម្រេចចិត្តច្បាស់លាស់ អំពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ រុស្ស៊ីនិងអាមេរិកនៅឡើយ។

លោក Ushakov បានបញ្ជាក់ថាភាគីអាមេរិក បានបង្ហាញសញ្ញាអំពីបំណងចង់រៀបចំកិច្ចប្រជុំនេះ ប៉ុន្តែភាគីទាំងពីរមិនទាន់បានពិភាក្សាគ្នានៅថ្នាក់អ្នកជំនាញអំពីការរៀបចំកិច្ចប្រជុំនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ