ប្រទេសរុស្ស៊ីអនុម័តលើការផលិតវ៉ាក់សាំងបង្ការនឹងជំងឺ Covid-19 ទី២

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ១៤ ខែតុលាបានប្រកាសថា ប្រទេសរុស្ស៊ីបានអនុម័តលើការផលិតវ៉ាក់សាំងទី ២ ដើម្បីបង្ការនឹងជំងឺរាតត្បាតកូវីដ១៩។
 ប្រទេសរុស្ស៊ីអនុម័តលើការផលិតវ៉ាក់សាំងបង្ការនឹងជំងឺ Covid-19 ទី២ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Tass)

មុននេះ កាលពីខែសីហា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តលើការផលិតវ៉ាក់សាំង COVID-19 ដែលមានឈ្មោះថា Sputnik V. Vaccine ទី ២ មានឈ្មោះថា EpiVacCorona ត្រូវបានផ្សំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមេរោគសាស្ត្រ  Vektor នៅស៊ីបេរី ដោយឈរលើសមាសធាតុ peptit ដែលសមត្ថភាពក្នុងការធ្វើឱ្យសកម្មការឆ្លើយតបភាពស៊ាំក្នុងរាងកាយមនុស្ស។

ប្រទេសរុស្ស៊ី គ្រោងនឹងផលិតវ៉ាក់សាំង EpiVacCorona ជាលើកដំបូងក្នុងបរិមាណ ១០.០០០ ដូស ដោយចាប់ផ្តើមពីខែវិច្ឆិកាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ