ប្រទេសរុស្ស៊ីអបអរសាទរចំពោះការសម្រេចចិត្តរបស់គណៈកម្មការរៀបចំវេទិការដាវ៉ូសសម្រាប់អាជីវករប្រទេសនេះ

(VOVWORLD) -  នាថ្ងៃទី ១៧ ខែធ្នូ អ្នកនាំពាក្យនៃប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានអបអរសាទរចំពោះការសម្រេចចិត្តរបស់គណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចទីក្រុងដាវ៉ូសស្តីពីការចូលរួមរបស់សហគ្រិនរុស្ស៊ីនៅក្នុងសកម្មភាពនេះ។
ប្រទេសរុស្ស៊ីអបអរសាទរចំពោះការសម្រេចចិត្តរបស់គណៈកម្មការរៀបចំវេទិការដាវ៉ូសសម្រាប់អាជីវករប្រទេសនេះ - ảnh 1 អ្នកនាំពាក្យនៃប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov

លោក Peskov បានលើកច្បាស់ថា "យើងខ្ញុំសូមអបអរសាទរចំពោះការដែលវេទិកាសេដ្ឋកិច្ច ដាវ៉ូសនិងថ្នាក់ដឹកនាំវេទិកានេះដែលបានទទួលយកជំហររបស់យើងខ្ញុំស្តីពីអំពីការមិនអនុញ្ញាតឲ្យមានអំពើរើសអើងចំពោះអាជីវកររុស្ស៊ីនោះទេ"។

          នាថ្ងៃទី ១៤ ខែធ្នូ ទីភ្នាក់ងារសារព័តណ៌មានរុស្ស៊ី TASS បានឲ្យដឹងថាគណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ច ដាវ៉ូសបានលុបចោលរាល់ការរារាំង ចំពោះការចូលរួមវេទិកានេះរបស់ធអាជីវកររុស្ស៊ីដែលកំពុងទទួលរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក។ មុននេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថាប្រទេសរុស្ស៊ីបានបដិសេធចូលរួមក្នុងវេទិការដាវ៉ូស ប្រសិនបើគណៈកម្មការរៀបចំវេទិកានេះមិនផ្លាស់ប្តូរលើសេចក្តីសម្រេចចិត្តចំពោះអាជីវកររុស្ស៊ីនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ