ប្រទេសរុស្ស៊ីអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រទេសលីប៊ី

(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចបានដំណោះស្រាយមួយដោយសន្តិវិធីនៅក្នុងប្រទេសលីប៊ី។
ប្រទេសរុស្ស៊ីអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រទេសលីប៊ី - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ប្រភព៖ AFP / VNA)

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីអ្នកការទូតប៊ុលហ្គារី លោក Nickolay Mladenov បានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា លោកមិនអាចទទួលតំណែងជាបេសកជនពិសេសលីប៊ីបានទេនៅឆ្នាំក្រោយ។

មុននោះលោក Mladenov ត្រូវបានតែងតាំងតំណែងនេះដើម្បីជំនួសបេសកជនពិសេស Ghassan Salame ដែលនឹងលាលែងពីតំណែងនៅខែមីនាឆ្នាំ ២០២១ ខាងមុខនេះ ដោយសារហេតុផលសុខភាព។ ទោះជាយ៉ាងណាក៏ដោយ លោក Mladenov បានឲ្យដឹងថាបន្ទាប់ពីបញ្ចប់អាណត្តិរបស់លោកក្នុងនាមជាបេសកជនពិសេសនៅអង្គការសហប្រជាជាតិទទួលបន្ទុកសន្តិភាព    មជ្ឈឹមបូព៌ានៅថ្ងៃទី ៣១ ខែធ្នូខាងមុខនេះ លោកនឹងមិនធ្វើការនៅអង្គការសហប្រជាជាតិទៀតទេ «ដោយសារហេតុផលផ្ទាល់ខ្លួននិងគ្រួសារ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ