ប្រទេសរុស្ស៊ីអះអាងថាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី១១ ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចរៀបចំ«កិច្ចសន្ទនាមិនថាតាមបែបណាក៏ដោយស្តីពីបញ្ហាអ៊ុយក្រែន» ព្រមទាំងនឹងមិនបដិសេធសំណើររបស់ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន ស្តីពីការពិភាក្សាជាមួយថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបផងដែរ។
ប្រទេសរុស្ស៊ីអះអាងថាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយអ៊ុយក្រែន - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin 

ឆ្លើយសំណួរទៅកាន់មជ្ឈដ្ឋានសារពត៌មាន លោក Putin បានសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូ មិនដែលបដិសេធសំណើនៃការចរចានោះទេ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថាការចរចារគួរតែរៀបចំឡើងយ៉ាងហ្មត់ចត់។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានចេញសេចក្តីប្រកាសដូចពោលខាងលើនេះ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់អ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី ៨ ខែកក្កដាបានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចជួបជាមួយលោក Putin នៅទីក្រុង Minsk ដើម្បីធ្វើកិច្ចចរចាជាមួយគ្នា ហើយកិច្ចប្រជុំទាំងនេះគួរតែមានវត្តមានរបស់ប្រទេសអាល្លឺម៉ង់ អង់គ្លេស អាមេរិកនិងបារាំង។ នាថ្ងៃដដែលនោះ វិមាន Kremlin បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Putin និង ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានពិភាក្សាគ្នាអំពីជម្លោះនៅអ៊ុយក្រែននៅក្នុងការផ្លាស់ប្តូរយោបល់លើកដំបូងតាមរយៈទូរស័ព្ទបន្ទាប់ពី លោក Zelensky ឡើងកាន់ដំណែងកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ