ប្រទេសលោកខាងលិចជាច្រើន គ្រោងនឹងបើកស្ថានទូត​​​​នៅ ស.ប.ប.កូរ៉េឡើងវិញ​​

(VOVWORLD) - គណៈប្រតិភូអាល្លឺម៉ង់បានមកដល់រដ្ឋធានីព្យុងយ៉ាងរបស់ស.ប.ប.កូរ៉េ ជាលើកដំបូងចាប់តាំងពីស្ថានទូតរបស់ប្រទេសនេះ ត្រូវបានបិទទ្វារក្នុងអំឡុងពេលជំងឺរាតត្បាត COVID-១៩។

អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានឲ្យដឹងថា គណៈប្រតិភូមកពីក្រសួងការបរទេសអាល្លឺម៉ង់នឹងស្នាក់នៅទីក្រុងព្យុងយ៉ាងរយៈពេល២-៣ថ្ងៃ ដើម្បីពិនិត្យមើលបច្ចេកទេសការិយាល័យនិងទីតាំងរបស់ស្ថានទូត។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចជាផ្លូវការណាមួយស្តីពីការបើកស្ថានទូតឡើងវិញនោះទេ ដែលបានបិទទ្វារតាំងពីខែមីនា ឆ្នាំ ២០២០ មកម្ល៉េះ។

ប្រទេសលោកខាងលិចជាច្រើន គ្រោងនឹងបើកស្ថានទូត​​​​នៅ ស.ប.ប.កូរ៉េឡើងវិញ​​ - ảnh 1ស្ថានទូតជាច្រើននៅទីក្រុងព្យុងយ៉ាងត្រូវបិទទ្វារ ដោយសារពួកគេមិនអាចប្តូរវេនបុគ្គលិក ឬដឹកជញ្ជូនសម្ភារៈចំបាច់បានទេ ក្នុងអំឡុងពេលមានវិបត្តិ COVID-១៩។ រូបថត៖ KCNA/TTXVN

ស្ថានទូតជាច្រើននៅទីក្រុងព្យុងយ៉ាងត្រូវបានបិទទ្វារ ដោយសារតែពួកគេមិនអាចប្តូរវែនបុគ្គលិកឬដឹកជញ្ជូនសម្ភារៈចំបាច់បានទេក្នុងអំឡុងពេលវិបត្តិ COVID-១៩។ ចក្រភពអង់គ្លេសក៏បានបិទស្ថានទូត និងដកបុគ្គលិកការទូតទាំងអស់ចេញពីស.ប.ប.កូរ៉េចាប់ពីខែឧសភា ឆ្នាំ ២០២០។ បច្ចុប្បន្ន ប្រទេសនេះក៏គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅពិចារណាបើកស្ថានទូតនៅក្រុងព្យុងយ៉ាងឡើងវិញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ