ប្រទេសលោកខាងលិចជួបពិភាគ្សាអំពីការប្រឆាំងនឹង IS

ប្រទេសលោកខាងលិចជួបពិភាគ្សាអំពីការប្រឆាំងនឹង IS - ảnh 1
កងកម្លាំងជន Kurd ប្រយុទ្ធនឹងមុខសញ្ញា IS នៅ Tuz Khurmatu ប្រទេសអ៊ីរ៉ាក់ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៧ តុលា ក្រសួងការពារជាតិបារាំងប្រកាសថា រដ្ឋមន្រ្តី
ការ ពារជាតិនៃប្រទេសសមាជិកក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកប្រឆាំង
 នឹងអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នឹងជួបប្រជុំនៅទីក្រុងប៉ារីស នាថ្ងៃទី ២៥
តុលា ខាងមុខ។រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង១៣ នឹង ពិភាគ្សាអំពីសកម្មភាព
ប្រឆាំង IS ក្នុងកាលៈទេសៈដែលនាថ្ងៃទី១៧ តុលា កងទ័ពអ៊ីរ៉ាក់បានដាក់ពង្រាយ
យុទ្ធនាការរំដោះទីក្រុង Mosul ជាទីក្រុងធំទី២នៃ ប្រទេសនេះ។មជ្ឈដ្ឋានមន្ត្រីការ
ពារជាតិនៃប្រទេសលោកខាងលិចនឹងវាយតំលៃអំពីបម្រែបម្រួលនៅទីនេះ ហើយ
ពិចារណាអំពីការបោះជំហានជាបន្តក្នុងការតស៊ូ ប្រឆាំង IS ក៏ដូចជាការទប់ស្កាត់
ផ្លូវរត់គេចរបស់ IS ពី Mosul ទៅ Raqqa ដែលជាកំពែង របស់ពួកគេនៅប្រទេសជិត
ខាងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ