ប្រទេសលីប៊ីត្រូវរក្សាស្ថិរភាព និងរៀបចំការបោះឆ្នោតឱ្យបានបំផុត
(VOVWORLD) - បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ី លោកស្រី Stephanie Williams នៅថ្ងៃទី១៣ ខែកុម្ភៈ បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីរក្សាស្ថិរភាព និងរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ក្នុងប្រទេសលីប៊ី ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ី លោកស្រី Stephanie Williams។ (រូបថត៖ AFP) |
លោកស្រី Stephanie Williams បានជួបជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី លោក Abdulhamid al-Dbeibah និងលោក Fathi Bashagha ដែលត្រូវបានរដ្ឋសភាលីប៊ីតែងតាំងជាប្រមុខរដ្ឋាភិបាលថ្មី ប៉ុន្តែនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចបានប្រឆាំងជំទាស់។ ក្នុងជំនួបជាមួយលោក Fathi Bashagha លោកស្រី Stephanie Williams បានសង្កត់ធ្ងន់ថា ភាគីនានានៅក្នុងប្រទេសលីប៊ី ចាំបាច់ត្រូវសហការគ្នាឲ្យបានច្បាស់លាស់លើគ្រប់ទិដ្ឋភាពនិងឯកភាពគ្នា ទន្ទឹមនឹងនេះ រក្សាស្ថិរភាពនៅទូទាំងប្រទេស ជាពិសេសនៅក្នុងរដ្ឋធានីទ្រីប៉ូលី។ រីឯខ្លួនវិញលោក Fathi Bashagha បានបញ្ជាក់ថា លោកតែងតែយកចិត្តទុកដាក់ចំពោះស្ថិរភាពក្នុងប្រទេស ហើយបានធានាថា នឹងគោរពតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាកាលបរិច្ឆេទនៃការបោះឆ្នោតផងដែរ។
មុននោះ លោក Abdulhamid al-Dbeibah នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ីដែលអង្គការសហប្រជាជាតិទទួលស្គាល់ បានប្រកាសថាលោកនឹងប្រគល់អំណាចដឹកនាំប្រទេស បន្ទាប់ពីប្រទេសលីប៊ីបានរៀបចំការបោះឆ្នោត៕