ប្រទេសវៀតណាមគឺជាប្រទេសដំបូងនៃការចាប់ផ្តើមប្រព្រឹត្តទៅព្រឹត្តិការណ៍ជាច្រើនដើម្បីសន្តិភាពនៅអាស៊ី
(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសកម្មភាពនានាទៅក្នុងក្របខ័ណ្ឌនៃវេទិកាចល័តដើម្បីសន្តិភាពលើកទី ៥ របស់អង្គការភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្រោមប្រធានបទ“ បរិស្ថាននិងសន្តិភាព” ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung និងអតីតនាយករដ្ឋមន្ត្រីបារាំង លោក Jean Pierre Raffarin (រូបថត៖ VOV) |
អង្គការភាពជាអ្នកដឹកនាំដើម្បីសន្តិភាពមានបំណងថាតាមរយៈព្រឹត្តិការណ៍ទាំងនេះដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពិភពលោកអំពីការប្រែប្រួលអាកាសធាតុ និងលើកទឹកចិត្តវិធីសាស្រ្តអភិក្រម ច្នៃប្រឌិតដែលមានការជះឥទ្ធិពលដល់ភាគីពាក់ព័ន្ធនៅលើឆាកអន្តរជាតិ។ អតីតនាយករដ្ឋមន្ត្រីបារាំង លោក Jean Pierre Raffarin ប្រធានអង្គការភាពជាអ្នកដឹកនាំដើម្បីសន្តិភាពបានសង្កត់ធ្ងន់ថា៖ «នៅទីក្រុងហាណូយ ប្រធានបទអំពីបរិស្ថានត្រូវបានជ្រើសរើសជាលើកដំបូង។ យើងខ្ញុំចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សាអំពីបញ្ហាបរិស្ថាន សំដៅការពារទន្លេមេគង្គ។ យោងទៅតាមការព្យាករណ៍ជាច្រើនរបស់អ្នកជំនាញ ប្រសិនបើមិនមានវិធានការការពារបរិស្ថានក្នុងរយៈពេលមួយសតវត្សទៀតនេះទេ ទន្លេនេះអាចនឹងបាត់បង់ជារៀងរហូតតែម្តង។ តាមរយៈសកម្មភាពដែលបានរៀបចំនៅប្រទេសវៀតណាម យើងខ្ញុំមានបំណងចង់ជំរុញការយល់ដឹងរបស់បណ្តាប្រទេសនានាអំពីសារៈសំខាន់នៃទន្លេមេគង្គនិងជីវចម្រុះផងដែរ»៕