ប្រទេសវៀតណាមចូលរួមពិព័រណ៍អាស៊ាន - ចិនលើកទី ១៧ (CAEXPO ឆ្នាំ២០២០)

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទអន្តរជាតិនៅទីក្រុងណាននីង ខេត្តក្វាងស៊ីភាគខាងត្បូងនៃប្រទេសចិន បានប្រព្រឹត្តិទៅពិព័រណ៍អាស៊ាន - ចិនលើកទី ១៧ (CAEXPO ឆ្នាំ២០២០) ។
ប្រទេសវៀតណាមចូលរួមពិព័រណ៍អាស៊ាន - ចិនលើកទី ១៧ (CAEXPO ឆ្នាំ២០២០) - ảnh 1 ស្តង់ទំនិញមួយរបស់វៀតណាមនៅក្នុងពិព័រណ៍ CAEXPO ឆ្នាំ២០២០

ព្រឹត្តិការណ៍នេះមានការចូលរួមរបស់អង្គភាពអាជីវកម្មចិន រួមទាំងសាខានិងភ្នាក់ងារជាច្រើនដែលត្រូវបានអង្គភាពអាជីវកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានផ្ទេរសិទ្ធិ ក្នុងនោះមានវៀតណាមផងដែរ។

ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថាតាមវីដេអូនៅក្នុងពិធីបើកពិព័រណ៍នេះផងដែរ។

គួរបញ្ជាក់ថាពិព័រណ៌ឆ្នាំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនិងផ្សាយផ្ទាល់ចាប់ពីថ្ងៃទី ២៧ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា។ កន្លែងដាក់ស្តង់ទំនិញរបស់សហគ្រាសវៀតណាមមានទំហំជាង ២០០០ ម៉ែត្រក្រឡាដោយមានការចូលរួមពីសហគ្រាសជិត ៨០ ដែលតាំងលក់មុខទំនិញមានភាពប្រកួតប្រជែងនិងអភិវឌ្ឍន៍ទីផ្សារនាំចេញនៅប្រទេសចិននិងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ