ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងចំណោមប្រទេសដែលចូលរួមប្រកួតនៅក្នុង Sea Games 30
(VOVWORLD) - ដោយមានជ័យជំនះក្នុងលទ្ធផល ២-១ ក្នុងនាទីចុងក្រោយនៃការប្រកួតបាល់ទាត់របស់ក្រុមបាល់ទាត់វៀតណាម U22 ទៅលើក្រុមបាល់ទាត់ឥណ្ឌូនេស៊ី U22 រួមទាំងមេដាយមាសក្នុងមុខវិញ្ញាសារវាយដំបងអ្នកប្រដាល់ក្បាច់គុន Nguyen Thi Cam Nhi សម្រាប់ប្រភេទទម្ងន់ជាង ៦០ គីឡូក្រាម បានបិទបញ្ចប់ថ្ងៃប្រកួតដោយជោគជ័យរបស់ក្រុមកីឡាករវៀតណាមនៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ (Sea Games 30) ដែលកំពុងធ្វើឡើងនៅប្រទេសហ្វីលីពីន ។
វៀតណាមឈរនៅលំដាប់ថ្នាក់ទី ២ ក្នុងតារាងរៀបចំណាត់ថ្នាក់មេដាយសរុបនៅ Sea Games 30 (រូបថត៖ vov.vn) |
គិតត្រឹមដំណាច់ថ្ងៃទី ១ ធ្នូ ក្រុមកីឡាករវៀតណាម ទទួលបានមេដាយមាស ចំនួន ១០ គ្រឿង មេដាយប្រាក់ចំនួន ១២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧ គ្រឿងដោយឈរនៅលំដាប់ថ្នាក់ទី ២ លើតារាងរៀបចំណាត់ថ្នាក់មេដាយសរុបនៅ Sea Games 30 ហើយឈរបន្ទាប់ពីប្រទេសម្ចាស់ផ្ទះហ្វីលីពីន ដោយមានមេដាយមាសចំនួន ២១ គ្រឿង មេដាយប្រាក់ចំនួន ១១ គ្រឿង និងមេដាយសំរិទ្ធ ចំនួន ៥ គ្រឿង៕