ប្រទេសវៀតណាមជំរុញការនាំចេញផ្លែមានទៅកាន់ទីផ្សារអូស្ត្រាលី
(VOVWORLD) - ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលី ទើបតែប្រកាសថាក្រសួងកសិកម្មនិងធនធានទឹកអូស្ត្រាលីបានប្រកាសអំពីលក្ខខណ្ឌសម្រាប់ការនាំចូលផ្លែមានស្រស់របស់វៀតណាម ដោយសន្យាបើកទីផ្សារដ៏មានសក្តានុភាពថ្មីសម្រាប់ កសិផលរបស់វៀតណាម។
ផ្លែមាន Hung Yen គឺជាផ្លែឈើប្រភេទដ៏ល្បីល្បាញមួយរបស់វៀតណាម (រូបថត៖ TTXVN) |
ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីនឹងជួយគាំទ្រយ៉ាងសកម្មដល់សហគ្រាសនាំចេញកសិផលរបស់វៀតណាម ព្រមទាំងដោះស្រាយបញ្ហាបែបបទនិងទំនាក់ទំនងរវាងធុរកិច្ចនិងស្ថាប័ននានានៃប្រទេសទាំងពីរ ដើម្បីឈានទៅទទួលបាននូវអាជ្ញាប័ណ្ណស្តីពីការនាំចូលផ្លែមានយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបានផងដែរ។
ប្រសិនបើបញ្ជូនផ្លែមានឈានចូលក្នុងប្រទេសអូស្រ្តាលីប្រកបដោយជោគជ័យនោះ ពាណិជ្ជសញ្ញាផ្លែមាននិយាយរួមនិងផ្លែឈើរបស់វៀតណាមនិយាយដោយឡែក នឹងត្រូវបានធ្វើឱ្យប្រសើរឡើងនូវកិត្យានុភាពនិងគុណភាព ព្រមទាំងរួមចំណែកក្នុងការពន្លឿនពាណិជ្ជកម្មនៅទីផ្សារអន្តរជាតិផ្សេងៗទៀតផងដែរ៕