ប្រទេសវៀតណាមត្រៀមខ្លួន ជាស្រេចធ្វើជាស្ពានរភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន
(VOVWORLD) -ក្នុងឱកាសធ្វើទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ីចុង ចូលរួមផ្សារណាត់និងចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជ កម្ម និងវិនិយោគរវាងអាស៊ាន - ចិនលើកទី១៤ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានឆ្លើយសំភាសន៍ស្ថាប័នសារព័ត៌មានសំខាន់ៗនៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ស៊ីនហួរព័ត៌មានចិន កាសែត People's Daily, Guangxi Daily និង CAEXPO Magazine ។
ប្រទេសវៀតណាមត្រៀមខ្លួន ជាស្រេចធ្វើជាស្ពានរភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន |
ក្នុងឱកាសធ្វើទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ីចុង ចូលរួមផ្សារណាត់និងចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជ កម្ម និងវិនិយោគរវាងអាស៊ាន - ចិនលើកទី១៤ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានឆ្លើយសំភាសន៍ស្ថាប័នសារព័ត៌មានសំខាន់ៗនៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ស៊ីនហួរព័ត៌មានចិន កាសែត People's Daily, Guangxi Daily និង CAEXPO Magazine ។ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានអះអាងថា៖ ផ្សារណាត់និងសន្និសីទពាណិជ្ជកម្មនិងវិនិយោគចិន - អាស៊ានគឺជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការចិន - អាស៊ាន។ ជោគជ័យនៃការតាំងពិព័រណ៍នានាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន។ យោងតាមលោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា៖ ជាសមាជិកសកម្មនៃសហគមន៍អាស៊ាន វៀតណាមយកចិត្តទុកដាក់ជាច្រើននិងគាំទ្រដល់កិច្ចសហប្រតិបត្តិការអាស៊ាន - ចិន។ ហើយត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីរក្សាសន្តិភាពនិងស្ថេរភាព ។ ឧបនាយករដ្ឋមន្រ្តីក៏បានអះអាងថា: វៀតណាមជានិច្ចកាលលើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាស៊ាននិងចិនដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងពង្រីកការវិនិយោគទុននៅក្នុងប្រទេសវៀតណាមដើម្បីជាប្រយោជន៍សំរាប់ប្រជាជន៕