ប្រទេសវៀតណាមនៅតែបន្តរង់ចាំមេដាយមាសបន្ថែមទៀតនៅក្នុងការប្រកួតថ្ងៃទី៥ខែធ្នូ
(VOVWORLD) - នៅចុងបញ្ចប់នៃការប្រកួតថ្ងៃទី៤នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ (SeaGames 30) នៅប្រទេសហ្វីលីពីន ក្រុមកីឡាករ វៀតណាមទទួលបានមេដាយសរុបចំនួន ៩២ គ្រឿង ក្នុងនោះមេដាយមាស ២៧ គ្រឿង មេដាយប្រាក់ ៣២ គ្រឿង និងមេដាយសំរឹទ្ធ ៣៣ គ្រឿងដោយឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសហ្វីលីពីន។
វៀតណាមឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសហ្វីលីពីនក្នុងតារាងរៀបចំណាត់ថ្នាក់ស៊ីហ្គេមលើកទី៣០ (រូបថត៖ baothethao) |
នាព្រឹកថ្ងៃទី ៥ ខែធ្នូ ការប្រកួតបានផ្តោតសំខាន់លើវិញ្ញាសារហែលទឹក ការសំដែងក្បាច់គុនប្រើដាវ និងធាក់កង់ ហើយវៀតណាមសង្ឃឹមថានឹងអាចដណ្តើមបានមេដាយមាសបន្ថែមទៀត។ នាថ្ងៃទី ៥ ខែធ្នូក៏បានកត់សម្គាល់នូវការប្រកួតសំខាន់ចំនួន ២ របស់ក្រុមកីឡាបាល់ទាត់ U22 វៀតណាមនិងក្រុមបាល់ទាត់នារីវៀតណាម។ ក្រុមកីឡាបាល់ទាត់ U22 វៀតណាមមានការប្រកួតមានលក្ខណៈសម្រេចចិត្តចុងក្រោយជាមួយនឹងក្រុម U22 ថៃ ដើម្បីយកសំបុត្រមួយឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅវេលាម៉ោង ១៥:០០ ខណៈក្រុមបាល់ទាត់នារីវៀតណាមនឹងប៉ះ ក្រុមម្ចាស់ផ្ទះហ្វីលីពីនផងដែរ៕