ប្រទេសវៀតណាមបានកត់ត្រាករណីវិជ្ជមានថ្មីចំពោះវីរុស SARS-CoV-2 ចំនួន ៦ ថែមទៀត

(VOVWORLD) - នាថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាលវៀតណាមបាន កត់ត្រាករណីថ្មី វិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ៦ ករណីថែមទៀត។

នាថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីថ្មី     វិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ៦ ករណីថែមទៀត ក្នុងនោះមាន ៥ ករណីបានវិលត្រឡប់មកពីបរទេស ហើយមួយករណីទៀតក្នុងស្រុកដែលធ្វើឱ្យចំនួនអ្នកឆ្លងជម្ងឺ Covid19 នៅវៀតណាមកើនដល់ ៦៧ នាក់។

អ្នកជំងឺថ្មីត្រូវបានកំណត់អត្តសញ្ញាណនៅទីក្រុងហាណូយ ទីក្រុងហូជីមិញនិងខេត្ត Ninh Thuan។ នាបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដោយមានសុខភាពស្ថិរភាព និងពុំមានរោគសញ្ញាក្តៅខ្លួន ក្អក និងពិបាកដង្ហើមនោះទេ។ ដូច្នេះរហូតមកដល់ពេលនេះមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៦៧ ករណីនៅប្រទេសវៀតណាមដែលក្នុងនោះមាន ១៦ ករណីបានជាសះស្បើយទាំង    ស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ