ប្រទេសវៀតណាមបានឈ្នះមេដាយជាច្រើននៅក្នុងការប្រកួតជើងឯកកីឡា Kurash សំរាប់វ័យក្មេងនៅអាស៊ី

(VOVWORLD) - ក្រុមកីឡាករវៀតណាមបានចូលរួមក្នុងការប្រកួតជើងឯក Kurash សំរាប់វ័យក្មេងនៅអាស៊ីលើកទី៦ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមិថុនា នៅទីក្រុង      Pattaya ប្រទេសថៃ បានឈ្នះមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៤ គ្រឿង។
ប្រទេសវៀតណាមបានឈ្នះមេដាយជាច្រើននៅក្នុងការប្រកួតជើងឯកកីឡា Kurash សំរាប់វ័យក្មេងនៅអាស៊ី - ảnh 1 ក្រុមកីឡាករវៀតណាមបានចូលរួមក្នុងការប្រកួតជើងឯក Kurash សំរាប់វ័យក្មេងនៅអាស៊ីលើកទី ៦

ចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះមានកីឡាករចំនួន ១២០ នាក់មកពី  ប្រទេសនិងតំបន់ដែនដីចំនួន ១១។ ក្នុងនោះក្រុមកីឡាករវៀតណាមមាន ចំនួន ១១ នាក់ ដោយមានកីឡាករវ័យក្មេងមកពីក្រុមជម្រើសជាតិផងដែរ។ គួរបញ្ជាក់ថាការប្រកួតជើងឯក Kurash សំរាប់វ័យក្មេងនៅអាស៊ីលើកនេះ គឺជាឱកាសល្អមួយក្រុមកីឡាករវៀតណាមត្រៀមខ្លួនចូលរួមក្នុងការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ។ ម្យ៉ាងវិញទៀតនេះក៏ជាឱកាសមួយដើម្បីវាយតម្លៃចំពោះកម្លាំងនៃកីឡាករនៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផង    ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ