ប្រទេសវៀតណាមមានតំណាងចំនួន ៥ នាក់ ជាប់​ក្នុងបញ្ជី​រាយមាន​មហាសេដ្ឋីឆ្នាំ​ ២០១៩ ​របស់ Forbes

(VOVWORLD) -ប្រធានក្រុមប្រឹក្សាភិបាល Vingroupលោក Pham Nhat Vuong មានទ្រព្យសម្បត្តិប្រមាណ ៦,៦ ពាន់លានដុល្លារអាមេរិក ហើយជាប់ចំណាក់ថ្នាក់លេខ ២៣៩ នៅលើពិភពលោក។ 

នាថ្ងៃទី ៥ ខែមិនា ទស្សនាវដ្តី Forbes ដីល្បីល្បាញបានប្រកាសបញ្ជីរៀបចំណាក់ថ្នាក់មហាសេដ្ឋីពិភពលោកឆ្នាំ២០១៩។ បញ្ជីរាយនាមនេះបានលើកកិត្តិសព្ទមហាសេដ្ឋីវៀតណាមចំនួន ៥ រូប។ ក្នុងនោះ ប្រធានក្រុមប្រឹក្សាភិបាល Vingroupលោក Pham Nhat Vuong ដែលមានទ្រព្យសម្បត្តិប្រមាណ ៦,៦ពាន់លានដុល្លារអាមេរិក ហើយជាប់ចំណាក់ថ្នាក់លេខ ២៣៩ នៅលើពិភពលោក។ លោកស្រី Nguyen Thi Phuong Thao នាយិការប្រតិបត្តិ Vietjet Air មានទ្រព្យសម្បត្តិ ២,៣ ពាន់លានដុល្លារអាមេរិក ហើយជាប់ចំណាក់ថ្នាក់លេខ ១០០៨ នៅលើពិភពលោក។ ប្រធានក្រុមប្រឹក្សាភិបាល Thaco លោកTran Ba Duong មានទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារអាមេរិក ហើយជាប់ចំណាត់ថ្នាក់លេខ ១៣៤៩ នៅលើពិភពលោក។ ក្រៅពីនេះ គឺ ប្រធានក្រុមប្រឹក្សាភិបាល Masan លោកNguyen Dang Quang និង ប្រធានក្រុមប្រឹក្សាភិបាល Techcombank លោក Ho Hung Anh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ