ប្រទេសវៀតណាមមានអត្រាស្ត្រីដែលមានការងារធ្វើខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្ដិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានប្រកាសរបាយការណ៍រួម ដោយបញ្ជាក់ថាវៀតណាមគឺជាប្រទេសមួយដែលមានអត្រាស្ត្រីមានការងារធ្វើស្ថិរភាពខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំរិត ៤៨,៥% ក្នុងដំណាក់កាល ២០០៩-២០១៦ ។ 

ក្នុងពេលនេះដែរ ការងារក្នុងវិស័យសាធារណៈរបស់ស្ត្រីនៅ   វៀតណាមបានកើនឡើងពី ៤៦% ទៅ ៤៨,១% ហើយមានកំរិតខ្ពស់ជាងកំរិតមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍គឺ ៤៦,៩% ។គួរបញ្ជាក់ថារបាយការណ៍នេះបានវាយតម្លៃថា រដ្ឋាភិបាលអាស៊ីអាគ្នេយ៍កំពុងបង្កើនរចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋ ដើម្បីផ្តល់សេវាកម្មឲ្យកាន់តែប្រសើរសម្រាប់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ