ប្រទេសវៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ១៣ នាក់ស្ថិតនៅក្នុងចំណាត់ថ្នាក់ពិភពលោក

(VOVWORLD) - ឈ្មោះលេចធ្លោមួយចំនួនក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រទាំង១៣នាក់នេះរួមមាន សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc សាកលវិទ្យាល័យជាតិហាណូយ។ 
ប្រទេសវៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ១៣ នាក់ស្ថិតនៅក្នុងចំណាត់ថ្នាក់ពិភពលោក - ảnh 1សាស្ត្រាចារ្យ Nguyen Dinh Duc (ប្រភព៖ VNU)

គេហទំព័រ Research.com ដែលជាវិបផតថលអេឡិចត្រូនិចដ៏មានកិត្យានុភាពសម្រាប់អ្នកវិទ្យាសាស្ត្រពិភពលោក ទើបតែបានធ្វើបច្ចុប្បន្នភាពលទ្ធផលចំណាត់ថ្នាក់នៃអ្នកវិទ្យាសាស្ត្រជាមួយនឹងស្នាដៃឆ្នើមក្នុងការប្រកាសវិទ្យាសាស្ត្រក្នុងឆ្នាំ ២០២៣។ ដូច្នោះហើយ អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១៣ នាក់ ដែលកំពុងធ្វើការក្នុងប្រទេសនេះជាប់ចំណាត់ថ្នាក់ក្នុងមុខវិជ្ជាចំនួន ៧ រួមមាន៖ វិទ្យាសាស្ត្រកុំព្យូទ័ បច្ចេវិទ្យានិងបច្ចេកទេស វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសម្ភារៈ បច្ចេកទេសមេកានិក និងលំហអាកាស វេជ្ជសាស្ត្រសហគមន៍ វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។

ឈ្មោះលេចធ្លោមួយចំនួនក្នុងបញ្ជីអ្នកវិទ្យាសាស្ត្រទាំង១៣នាក់នេះរួមមាន សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc សាកលវិទ្យាល័យជាតិហាណូយ។ លោកគឺជាអ្នកវិទ្យាសាស្ត្រឈានមុខគេម្នាក់របស់វៀតណាមក្នុងវិស័យមេកានិច និងសម្ភារៈផ្សំ ដែលបានប្រកាសស្នាដៃវិទ្យាសាស្ត្រជាង ៣០០ រួមទាំងអត្ថបទ ២០០នៅក្នុងទស្សនាវដ្តី ISI អន្តរជាតិដ៏មានកិត្យានុភាព។ លោកបានចូលក្នុងក្រុមអ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុត ១០០.០០០ នៅលើពិភពលោក។ សាស្ត្រាចារ្យបណ្ឌិត Pham Hung Viet សកលវិទ្យាល័យវិទ្យាសាស្ត្រ សកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ ដែលមានស្នាដៃ និងអត្ថបទប្រកាសជាង ១០០។ សាស្ត្រាចារ្យរង បណ្ឌិត Tu Binh Minh គឺជាអ្នកវិទ្យាសាស្ត្រផ្នែកគីមីវិទ្យា។ ក្នុងរយៈពេលពីរឆ្នាំនៃ ២០១៩, ២០២០ ក្រុមស្រាវជ្រាវរបស់លោកបានបោះប្រកាស ស្នាដៃជាង ២០ ដែលបានបោះពុម្ពនៅក្នុងទស្សនាវដ្តីអន្តរជាតិ។ នៅឆ្នាំ ២០២២ សាស្ត្រាចារ្យរង បណ្ឌិត Tu Binh Minh បានចូលក្នុងក្រុមអ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។

ចំណាត់ថ្នាក់នៃអ្នកវិទ្យាសាស្ត្រកំពូលក្នុងវិស័យវិទ្យាសាស្ត្រជាច្រើនត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយ Research.com ក្នុង ២៤ វិស័យ។ នៅក្នុងចំណាត់ថ្នាក់នេះ Research.com បានពិនិត្យទិន្នន័យរបស់អ្នកវិទ្យាសាស្ត្រជិត ១៦៧.០០០ នាក់ជាមួយនឹងការប្រកាស និងផលិតភាពដកស្រង់កំពូលរបស់ពិភពលោក។ ឋានៈរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងចំណាត់ថ្នាក់ត្រូវបានវាយតម្លៃដោយផ្អែកលើសន្ទស្សន៍ D ដែលជាសន្ទស្សន៍នៃការវាយតម្លៃផ្អែកលើមូលដ្ឋាននៃអត្ថបទវិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែង អត្រារួមចំណែកក្នុងវិស័យជាក់ស្តែង បន្ថែមពីលើពានរង្វាន់ និងសមិទ្ធិផលរបស់ខ្លួន។ លើសពីនេះ Research.com ក៏បានឆ្លងកាត់ការយោង និងពិនិត្យលើអ្នកវិទ្យាសាស្ត្រនីមួយៗ តាមរយៈលក្ខណៈវិនិច្ឆ័យរងមួយចំនួនទៀត ដូចជាចំនួនអត្ថបទនៅក្នុងទស្សនាវដ្តី ដំណើរការសន្និសីទ ដើម្បីពិចារណាការរួមចំណែករបស់ពួកគេក្នុងឯកទេសជាក់ស្តែង៕

អ្នកវិទ្យាសាស្ត្ររួមមានៈ សាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ; សាស្ត្រាចារ្យបណ្ឌិត Pham Hung Viet និងសាស្ត្រាចារ្យរង បណ្ឌិត Tu Binh Minh សាកលវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ; សាស្ត្រាចារ្យរង លោកបណ្ឌិត Le Hoang Son; លោកបណ្ឌិត Hoang Nhat Duc មកពីសាកលវិទ្យាល័យ Duy Tan; សាស្រ្តាចារ្យបណ្ឌិត Hoang Van Minh សាកលវិទ្យាល័យសុខភាពសាធារណៈ; សាស្រ្តាចារ្យ Nguyen Van Hieu សាកលវិទ្យាល័យ Phenikaa; សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Tran Xuan Bach សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ; សាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Hung និងបណ្ឌិត Phung Van Phuc សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ; សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thoi Trung សាកលវិទ្យាល័យ Van Lang; សាស្ត្រាចារ្យរង បណ្ឌិត Thai Hoang Chien សាកលវិទ្យាល័យ Ton Duc Thang និងសាស្ត្រាចារ្យរង បណ្ឌិត Bui Quoc Tinh សាកលវិទ្យាល័យ Tokyo University of Technology ប្រទេសជប៉ុន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ