ប្រទេសវៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសស៊ីរីដើម្បីទប់ ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែកក្កដានៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្តាប់របាយការណ៍ និងធ្វើការផ្លាស់ប្តូរគ្នាអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។
ប្រទេសវៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសស៊ីរីដើម្បីទប់   ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩ - ảnh 1 ឯកអគ្គរដ្ឋទូតនៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពស៊ីរីថ្ងៃទី ២៩ ខែកក្កដា។ (រូបថត៖ VNA)

នៅទីនេះវៀតណាមបានអំពាវនាវដល់ សហគមន៍អន្តរជាតិជួយគាំទ្រនិងធានាសន្តិសុខស្បៀងអាហារព្រមទាំងបង្កើនសមត្ថភាពឲ្យប្រទេសស៊ីរីក្នុងការឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩។

ចែករំលែកទស្សនៈជាមួយ នឹងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ. ស. ប បានសង្កត់ធ្ងន់លើសារៈសំខាន់លើការធានាអភិក្រមមនុស្សធម៌នៅតាមតំបន់នានារបស់ស៊ីរីតាមរយៈការការរក្សាស្ថិរភាពសន្តិសុខនិងអនុវត្តកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅភាគ ពាយព្យយ៉ាងម៉ឺងម៉ាត់ ព្រមទាំងគាំទ្រការអំពាវនាវឱ្យមាន បទឈប់បាញ់ទូទាំងប្រទេសរបស់លោកអគ្គលេខាធិការ អ.ស.ប ផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូត Dang Dinh Quy  បានអបអរសាទរចំពោះការជួយគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះប្រជាជនស៊ីរី ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលស៊ីរីនិងស្ថាប័នរបស់អង្គការសហប្រជាជាតិក្នុងបញ្ហានេះផងដែរ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភារកិច្ចអាទិភាពជាចម្បងចំនួនពីរ រួមមានការធានាសន្តិសុខស្បៀងអាហារ និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ