ប្រទេសសិង្ហបុរីបានអំពាវនាវអាស៊ាននិងចិនសម្រេច COC ឲ្យបានឆាប់ៗ
(VOVWORLD) -លោក Ng Eng Hen បន្តថា សន្ធិ សញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក៏ត្រូវពង្រឹង ដោយ "នេះគឺជាក្របខ័ណ្ឌច្បាប់ ដែលទាំងសិទ្ធិនាវាចរណ៍ និងទាំងសិទ្ធិធ្វើអាជីវកម្មធនធានគឺសុទ្ធតែត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ" ។
រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរីលោក Ng Eng Hen |
នាថ្ងៃទី ៦ សីហា រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរីលោក Ng Eng Hen បានឲ្យដឹងថា សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនគប្បីជំរុញ និងសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ ដើម្បីស្ថិរភាពនៅលើសមុទ្រ ក្នុងនោះដែរ អាស៊ានអាចរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួន។ លោក Ng Eng Hen បន្តថា សន្ធិ សញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក៏ត្រូវពង្រឹង ដោយ "នេះគឺជាក្របខ័ណ្ឌច្បាប់ ដែលទាំងសិទ្ធិនាវាចរណ៍ និងទាំងសិទ្ធិធ្វើអាជីវកម្មធនធានគឺសុទ្ធតែត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ" ។ ដើម្បីរក្សាតួនាទីជាមជ្ឈមណ្ឌលនោះ អាស៊ានគប្បីរក្សា "អព្យាក្រិត្យភាព ទូលំទូលាយ និងបើកចំហ" ។
ថ្លែងមតិនៅក្នុងកម្មវិធីអាស៊ី ប៉ាស៊ីហ្វិកលើកទី ២០ នោះ លោក Ng Eng Hen បានសង្កត់ធ្ងន់ថាបណ្ដាវិស័យដូចជាពាណិជ្ជកម្ម ការតភ្ជាប់ និងការការពារជាតិ គឺជាវិស័យ ដែលអាស៊ានគប្បីផ្តោតសំខាន់ សំដៅរក្សាតួនាទីជាមជ្ឈមណ្ឌល។ លោក Ng Eng Hen ក៏បានអំពាវនាវបណ្ដាប្រទេសជាសមាជិកអាស៊ានឲ្យប្រុងប្រយ័ត្នចំពោះការគំរាមកំហែងផ្នែកសន្តិសុខដូចជាអំពើភេរវកម្មជាដើម៕