ប្រទេសសមាជិក EU រៀប​ចំ​ផែនការ​​ពង្រីកការ​ដាក់​ទណ្ឌកម្មប្រឆាំងនឹង​អ៊ីរ៉ង់

(VOVWORLD) - ប្រទេសអាល្លឺម៉ង់ និងសមាជិកចំនួន ៨ ផ្សេងទៀតនៃសហភាពអឺរ៉ុប (EU) មានផែនការពង្រីកវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។

កាសែតអាល្លឺម៉ង់ Der Spiegel បានរាយការណ៍ថា កញ្ចប់ទណ្ឌកម្មរួមមាន សំណើរចំនួន ៣១ ដែលត្រូវបានពិភាក្សានៅទីក្រុងព្រុចសែលកាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានកំណត់គោលដៅទៅលើបុគ្គលនិងអង្គភាពសន្តិសុខនានារបស់អ៊ីរ៉ង់។ តាមការគ្រោងទុក វិធានការដាក់ទណ្ឌកម្មដូចជាការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ នឹងត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេសEU នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៤ ខែវិច្ឆិកាខាងមុខ។

មុននោះ នៅថ្ងៃទី១៧ ខែតុលា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១១ និងអង្គភាពចំនួន៤របស់អ៊ីរ៉ង់។ ក្នុងចំណោមបុគ្គលដែលត្រូវដាក់ទណ្ឌកម្ម រួមមានរដ្ឋមន្ត្រីក្រសួងព័ត៌មានអ៊ីរ៉ង់ Issa Zarepour; Mohammad Rostami និង Hajahmad Mirzaei - មន្រ្តីកំពូលពីរនាក់នៃកងកម្លាំងប៉ូលីស "ក្រមសីលធម៌អ៊ីស្លាម" និងមន្រ្តីប៉ូលីសក្នុងមូលដ្ឋាមមួយចំនួន។ អង្គភាពមួយចំនួននៅក្នុងបញ្ជីរួមមាន កងកម្លាំងប្រដាប់អាវុធ Basij នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងអង្គភាពសន្តិសុខអ៊ីនធឺណែតរបស់ IRGC ។

បុគ្គល និងសមាជិកនៃអង្គភាពដែលត្រូវដាក់ទណ្ឌកម្មនឹងទទួលរងការ ហាមឃាត់ទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិដោយសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ