ប្រទេសសមាជិក​សហភាពអឺរ៉ុបជាច្រើនទៀតទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមិថុនា រដ្ឋសភាស្លូវេនីបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្ត ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីកាយវិការស្រដៀងគ្នារបស់ប្រទេសអឺរ៉ុបចំនួនបីផ្សេងទៀត រួមមានអេស្ប៉ាញ ន័រវែស និងអៀរឡង់។

នៅក្នុងសារនៅលើបណ្តាញសង្គម X បន្ទាប់ពីការបោះឆ្នោត នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បានបញ្ជាក់ថា ការទទួលស្គាល់ប្រទេសប៉ាឡេស្ទីនជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពនាំមកនូវក្តីសង្ឃឹមដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា និងតំបន់ West Bank។ មុននោះ កាលពីថ្ងៃទី ២៨ ខែឧសភា អេស្ប៉ាញ ន័រវែស និងអៀរឡង់ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ទង្វើនេះបានជួបប្រទះនឹងការប្រឆាំងជំទាស់ពីអ៊ីស្រាអែល។

ប្រទេសសមាជិក​សហភាពអឺរ៉ុបជាច្រើនទៀតទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ - ảnh 1នាយករដ្ឋមន្រ្តីស្លូវេនី Robert Golob ។ រូបថត៖ AFP/TTXVN

មុននោះ ក្នុងចំណោមប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (EU) ប្រទេសស៊ុយអែត ស៊ីប ហុងគ្រី សាធារណរដ្ឋឆេក ប៉ូឡូញ ស្លូវ៉ាគី រូម៉ានី និងប៊ុលហ្គារី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប្រទេសមួយចំនួនទៀត ដូចជាអង់គ្លេស និងអូស្ត្រាលី បានឲ្យដឹងថា ពួកគេកំពុងពិចារណាវា ខណៈដែលបារាំងបាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវនោះទេ។ ក្នុងពេលជាមួយគ្នានោះ អាល្លឺម៉ង់ និងអាមេរិកជឿជាក់ថា ដំណោះស្រាយរដ្ឋពីរអាចសម្រេចបានតាមរយៈការសន្ទនាតែប៉ុណ្ណោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ