ប្រទេសសម្ព័ន្ធមិត្តមួយចំនួនរបស់ NATO គាំទ្រការចូលរួមក្នុងកងទ័ពចម្រុះ ប្រយុទ្ធប្រឆាំងនឹង IS
(VOVWORLD) - នាថ្ងៃទី ១៨ ឧសភា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លងទិក ខាងជើង (NATO) លោក Jens Stoltenberg បានប្រកាសថា៖ ប្រទេសសម្ព័ន្ធមិត្ត មួយចំនួនរបស់ NATO ជឿជាក់ទៅលើការដែលប្លុកនេះនឹងចូលរួមក្នុងកងទ័ព ចម្រុះដឹកនាំដោយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់។
ប្រទេសសម្ព័ន្ធមិត្តមួយចំនួនរបស់ NATO គាំទ្រការចូលរួមក្នុងកងទ័ពចម្រុះ ប្រយុទ្ធប្រឆាំងនឹង IS |
(VOVworld) – នាថ្ងៃទី ១៨ ឧសភា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លងទិក ខាងជើង (NATO) លោក Jens Stoltenberg បានប្រកាសថា៖ ប្រទេសសម្ព័ន្ធមិត្ត មួយចំនួនរបស់ NATO ជឿជាក់ទៅលើការដែលប្លុកនេះនឹងចូលរួមក្នុងកងទ័ព ចម្រុះដឹកនាំដោយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់។ កាយវិការនេះត្រូវបានចាត់ទុកជាសញ្ញាគាំទ្រ យ៉ាងខ្លាំងមួយប៉ុន្តែគ្មានន័យថាបណ្ដាប្រទេសនេះនឹងចូលរួមការប្រយុទ្ធប្រឆាំង ជាផ្ទាល់នោះឡើយ។ លោក Stoltenberg បានរំលឹកឡើងវិញថា៖ ប្រទេសជាសមាជិក NATO ចំនួន ២៨ បានចូលរួមក្នុងឋានៈឯករាជ្យចូលក្នុងយុទ្ធនាការយោធាប្រឆាំង IS ក្នុងពេលដែល អង្គការនេះបានផ្តល់យន្តហោះចារកម្ម AWACS ដើម្បីជួយឧបត្ថម្ភយុទ្ធនាការទាំងនោះ។ ក្នុងជំនួបរវាងបណ្ដារដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប (EU) នៅទីក្រុង Brussels បែលហ្ស៊ីក លោក Stoltenberg បានប្រកាសថា៖ បញ្ហានាបច្ចុប្បន្នគឺតើ NATO មានចូលរួមកងទ័ពចម្រុះដឹកនាំដោយអាមេរិកក្នុងឋានៈសមាជិកនៃកងទ័ពចម្រុះនេះដែរឬទេ។ ដោយមានការដែលប្រទេសសម្ព័ន្ធមិត្តនានាគាំទ្រការចូលរួមកងទ័ពចម្រុះ NATO អាចផ្ញើសញ្ញាច្បាស់លាស់មួយអំពីការគាំទ្រខាងនយោបាយចំពោះកងទ័ពចម្រុះនិងការកសាងគ្រឹះស្ថានរឹងមាំបំផុតសំខាប់កិច្ច សហប្រតិបត្តិការនេះ៕