ប្រទេសស្រីលង្កា ប្រកាសស្ថានភាពអាសន្ន
(VOVWORLD) - នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe ដែលកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទីនៃប្រទេសនេះ នាថ្ងៃទី ១៣ ខែកក្កដា បានប្រកាសស្ថានភាពអាសន្ន ក្នុងបរិបទដែលប្រធានាធិបតី លោក Gotabaya Rajapaksa បានចាកចេញពីប្រទេសនេះ។
ក្រុមបាតុករបះបោរចូលវិមានប្រធានាធិបតីនៅទីក្រុង Colombo ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ រូបថត៖ AFP/TTXVN |
ក្នុងការវិវត្តន៍ពាក់ព័ន្ធនាថ្ងៃដដែល ក្រុមបាតុករបានបះបោរចូលការិយាល័យនាយករដ្ឋមន្ត្រី ។ មុននោះ នាយករដ្ឋមន្ត្រី លោក Ranil ក៏បានប្រកាសត្រៀមខ្លួនជាស្រេច លាលែងពីតំណែងដើម្បីបើកផ្លូវសម្រាប់រដ្ឋាភិបាលសាមគ្គីជាតិមួយ។ តាមផែនការ រដ្ឋសភាស្រីលង្កា នឹងបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីថ្មីនាថ្ងៃទី ២០ កក្កដា។
មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ស្ថានភាពច្របូកច្របល់ផ្នែកនយោបាយនាបច្ចុប្បន្ន អាចធ្វើឲ្យកាន់តែស្មុគស្មាញថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងសំដៅជួយប្រទេសអាស៊ីខាងត្បូងមួយនេះ រួចផុតពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេល ៧ទសវត្សរ៍ កន្លងទៅ ដែលបានបង្កើតឡើងពីកង្វះខាតរូបិយប័ណ្ណបរទេសដ៏ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យស្រីលង្កា មិនអាចនាំចូលមុខទំនិញចាំបាច់ ដូចជាឥន្ធនៈ ស្បឿងអាហារ និងឱសថបានឡើយ៕