ប្រទេសស្រីលង្កាហាមឃាត់ក្រុមជ្រុលនិយមប្រតិបត្តិការនៅក្នុងទឹកដីប្រទេសនេះ

(VOVWORLD) - យោងសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យប្រធានាធិបតីស្រីលង្កាកាលពីថ្ងៃទី ២៧ ខែមេសាបានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានហាមឃាត់រាល់សកម្មភាពររបស់ក្រុម Thawheed Jammath (NTJ) និងក្រុមជ្រុលនិយមផ្សេងៗទៀត ដែលសង្ស័យថាបានឈរពីក្រោយខ្នងនៃការបំផ្ទុះគ្រាប់បែកនៅស្រីលង្កាខាងកើតនាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យ មនុស្សជាង២៥០ នាក់ត្រូវបានស្លាប់ និង ៥00 នាក់ទៀតរងរបួស។
ប្រទេសស្រីលង្កាហាមឃាត់ក្រុមជ្រុលនិយមប្រតិបត្តិការនៅក្នុងទឹកដីប្រទេសនេះ - ảnh 1 ប្រទេសស្រីលង្កាហាមឃាត់ក្រុមជ្រុលនិយមប្រតិបត្តិការនៅក្នុងទឹកដីប្រទេសនេះ

សេចក្តីជូនដំណឹងនេះបានឲ្យដឹងថា យោងតាមបទបញ្ញត្តិស្តីពីការប្រកាសស្ថានភាពអាសន្ន លោក Maithripala Sirisena បានចាត់វិធានការនានាសំដៅបញ្ចូល ក្រុម NTJ និង ក្រុម Jamathei Millathu Ibraheem (JMI) ទៅក្នុងបញ្ជីអង្គការដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនៅក្នុងប្រទេសស្រីលង្កា។ គួរបញ្ចាក់ថានាថ្ងៃទី ២៣ ខែមេសា លោក Sirisena បានប្រកាសស្ថានភាពអាសន្នជាតិដើម្បីចាប់ខ្លួនភេរវករដែលសង្ស័យឈរពីក្រោយខ្នងនៃការវាយប្រហារជាបន្តបន្ទាប់ដូចពោលខាងលើសំដៅទៅព្រះវិហារនិងសណ្ឋាគារប្រណិតនៅប្រទេសស្រីលង្កា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ