ប្រទេសសហភាពអឺរ៉ុបជាច្រើនបានអំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ប្រទេសទួរគី
(VOVWORLD) - នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃទី ១៤ ខែតុលានៅ Luxembourg រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុបជាច្រើនបានសម្តែងការព្រួយបារម្ភនិងបានអំពាវ នាវឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ប្រទេសទួរ គីខណៈដែលករណីស្លាប់និងរងរបួសបន្តកើនឡើងក្នុងយុទ្ធនាការវាយប្រហាររបស់ទីក្រុង Ankara សំដៅទៅលើកងកម្លាំងជនជាតិ Kurd នៅភាគឦសាន នៃប្រទេសស៊ីរី។
រថយន្តយោធាទួរគីដាក់ពង្រាយនៅតាមបណ្តោយព្រំដែនជាប់ជាមួយស៊ីរី (រូបថត៖ AFP/TTXVN) |
រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បានមានប្រសាសន៍ថា EU គួរតែមានការព្រួយបារម្ភអំពីយុទ្ធនាការរបស់ទួរគីនៅប្រទេសស៊ីរី ពីព្រោះវាអាចធ្វើឱ្យមានអស្ថិរភាពស្ថានភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាសហភាពអឺរ៉ុបគប្បីរក្សាកិច្ចសន្ទនាជាមួយទីក្រុង Ankara ដើម្បីរក្សាលទ្ធភាពនៃការប៉ះពាល់ដល់ប្រទេសនេះ។ នាថ្ងៃដដែលនេះ ប្រធានាធិបតីអាមេរិក លោក D.Trump បានប្រកាសថានឹងចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការដាក់ទណ្ឌកម្មលើមន្ត្រីទួរគីនានា និងបញ្ឈប់ជាភ្លាមៗមួយរំពេចចំពោះសកម្មភាពប្រតិបត្តិការពាណិជ្ជ កម្មជាមួយប្រទេសនេះ ដោយសារការបំផុសវាយប្រហារយោធានៅភាគខាងជើងប្រទេសស៊ីរី។ ។ យោងតាមក្រឹត្យនេះកំរិតពន្ធលើដែកថែបដែលនាំចូលពីប្រទេសទួរគីនឹងស្ទុះងើបឡើងវិញដល់ ៥០% បន្ទាប់ពីត្រូវបានកាត់បន្ថយកាលពីខែឧសភាកន្លងទៅហើយអាមេរិកនឹងបញ្ឈប់ទាំងស្រុងនូវកិច្ចចរចារដែលដឹកនាំដោយក្រសួងពាណិជ្ជ កម្មអាមេរិកស្តីពីកិច្ចព្រមព្រៀងមួយជាមួយប្រទេសទួរគី ដែលមានទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិកផងដែរ៕