ប្រទេសហូឡង់ហាមឃាត់ការដំឡើង TikTok នៅលើឧបករណ៍ផ្លូវការ
(VOVWORLD) - រដ្ឋាភិបាលហូឡង់ នៅថ្ងៃទី ២១ ខែមីនា បានប្រកាសថា មនុស្សដែលធ្វើការនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលនានានឹងមិនត្រូវបានអនុញ្ញាតឱ្យដំឡើងកម្មវិធី TikTok នៅលើទូរស័ព្ទការងាររបស់ខ្លួនឡើយ។
រូបភាព៖ AFP/TTXVN |
ក្រសួងមហាផ្ទៃហូឡង់ក៏បានណែនាំដល់បុគ្គលិករដ្ឋាភិបាលមិនឱ្យដំឡើងនៅលើទូរស័ព្ទការងារនូវកម្មវិធីទាំងអស់ ដែលមកពី "បណ្តាប្រទេសមានកម្មវិធីអ៊ីនធឺណែតសំដៅទៅលើហូឡង់ ឬផលប្រយោជន៍របស់ប្រទេសនេះ"។
នាពេលកន្លងមក រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបជាច្រើនក៏បានធ្វើសកម្មភាពស្រដៀងគ្នានេះដែរ។ នានៅថ្ងៃទី ១០ ខែមីនា នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានប្រកាសថា បុគ្គលិករដ្ឋាភិបាលសហព័ន្ធបែលហ្ស៊ិកនឹងមិនត្រូវបានអនុញ្ញាតឱ្យដំឡើងកម្មវិធី TikTok នៅលើទូរស័ព្ទការងាររបស់ខ្លួននោះទេ។
ពាក់ព័ន្ធនឹងកម្មវិធី TikTok នេះដែរ កាលពីថ្ងៃទី ២១ ខែមីនា ទីភ្នាក់ងារប្រយុទ្ធប្រឆាំងផ្តាច់មុខរបស់អ៊ីតាលីបានប្រកាស បើកការស៊ើបអង្កេតមួយលើកម្មវិធី TikTok ដោយសារតែវេទិកានេះត្រូវបានចោទប្រកាន់ថា បានបំពានលើច្បាប់ដោយអនុញ្ញាតឱ្យបង្ហោះនូវ "ខ្លឹមសារគ្រោះថ្នាក់" ដូចជា៖ ការញុះញង់ឱ្យធ្វើអត្តឃាត ធ្វើបាបខ្លួនឯង និងរបបហូបចុកគ្មានអាហាររូបត្ថម្ភ៕