ប្រទេសឡាវតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសជាមួយវៀតណាម

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaykhamphithoune បានអះអាងថា ឡាវនិងវៀតណាមគឺជាប្រទេសពីរដែលមានភាពស្រដៀងគ្នាជាច្រើន ហើយអាចពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមក ហេតុដូច្នេះ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងពិគ្រោះយោបល់ទៅវិញទៅមក ដើម្បីសម្របសម្រួលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស របស់ប្រទេសនីមួយៗ
ប្រទេសឡាវតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសជាមួយវៀតណាម - ảnh 1សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការមជ្ឈឹមសម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ លោក Kikeo Khaykhamphithoune (រូបថតៈ TTXVN)

ក្នុងឱកាសនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាម របស់អគ្គលេ ខាបក្សនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thonglun Sisoulith និងភរិយា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាមនៅប្រទេសឡាវ មានបទសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ នៃប្រទេសឡាវ Kikeo Khaykhamphithoune ស្តីពីសារៈសំខាន់នៃដំណើរទស្សនកិច្ចក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - ឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaykhamphithoune បានអះអាងថា ឡាវនិង វៀតណាមគឺជាប្រទេសពីរដែលមានភាពស្រដៀងគ្នាជាច្រើន ហើយអាចពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមក ហេតុដូច្នេះ  ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពិគ្រោះយោបល់ទៅវិញទៅមក ដើម្បីសម្របសម្រួលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សរបស់ប្រទេសនីមួយៗ; អនុវត្តន៍ជាក់ស្តែងរាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងដាក់ចេញវិធានការដើម្បីបង្កើននិងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌សង្គម ។ល។

លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaykhamphithoune បានមានប្រសាសន៍ថា ថ្វីត្បិតតែប្រទេសទាំងពីរវៀតណាមនិងឡាវនៅតែជួបការលំបាកជាច្រើន ប៉ុន្តែជាងមួយឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយអាចចាត់ទុកថា នេះជាកិច្ចសហប្រតិបត្តិការលេចធ្លោប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកផងដែរ។ លោករូបនេះក៏បានលើកឡើងថា វៀតណាមជាប្រទេសដំបូងគេដែលបានបញ្ជូនជើងហោះហើរពិសេសដឹកជញ្ជូនឧបករណ៍វេជ្ជសាស្រ្ត និងអ្នកជំនាញកម្រិតខ្ពស់ទៅកាន់ឡាវដើម្បីជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងរលកជំងឺកូវីដ ១៩ លើកទី ២។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ ការបារម្ភរបស់វៀតណាមចំពោះឡាវប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការជួយឧបត្ថម្ភទាន់ពេលវេលានិងតាមតម្រូវការរបស់ឡាវទៀតផង។

ក្រៅពីជំនួយរវាងរដ្ឋនិងរដ្ឋ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់និងមូលដ្ឋាននៃប្រទេសទាំងពីរក៏បរិច្ចាគជួយឧបត្ថម្ភគ្នាទៅវិញទៅមកផងដែរ។ ប្រទេសវៀតណាមនិងឡាវតែងតែផ្សព្វផ្សាយឲ្យប្រជាជននៅក្នុងប្រទេសទាំងពីរ ឲ្យជួយខ្លួនឯងជួយមិត្តភក្តិនិងសង្គមទាំងមូល ដើម្បីរួមដៃគ្នាបរិច្ចាគពីការផ្គត់ផ្គង់និងឧបករណ៍តាមដែលអាចធ្វើទៅបាន។ នេះគឺជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដែលភាគីនីមួយៗជូនចំពោះគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ