ប្រទេសឡាវរៀបចំពិធីបង្ហូតទង់ជាតិអបអរសាទរខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ាន

(VOVWORLD) - ថ្លែងក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងមក អាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក។ 
ប្រទេសឡាវរៀបចំពិធីបង្ហូតទង់ជាតិអបអរសាទរខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ាន - ảnh 1ពិធីបង្ហូតទង់ជាតិត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសឡាវ (រូបថត៖ Tapchilaoviet)

ឆ្ពោះទៅរកខួបអនុស្សាវរីយ៍លើកទី ៥៣ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧- ៨ សីហា ២០២០) នាថ្ងៃទី ៤ ខែសីហាប្រទេសឡាវបានប្រារព្ធពិធីបង្ហូតទង់ជាតិ នៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសឡាវនៅរដ្ឋធានីវៀងចន្ទន៍។

ថ្លែងក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៣ ឆ្នាំកន្លងមក អាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក។ លោក Saleumsay Kommasith បានលើកឡើងពីជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធដែលរៀបចំឡើងតាមប្រព័នវីដេអូ ក្រោមអធិបតីភាពរបស់វៀតណាម។ រដ្ឋមន្រ្តីការបរទេសឡាវបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តចូលរួមយ៉ាងសកម្មក្នុងការកំណត់ទិសដៅសម្រាប់អាស៊ាន ដោយឆ្ពោះទៅរកការអនុវត្តជាក់ស្តែង កសាងសហគមន៍អាស៊ាននៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ