ប្រទេសឡាវវាយតម្លៃខ្ពស់នូវតួនាទីជាប្រធានអាស៊ានរបស់វៀតណាម
(VOVWORLD) - អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានឡាវ លោក Thongphane Savanphet បានវាយតម្លៃថា វៀតណាមកំពុងបំពេញល្អ នូវតួនាទីជាប្រធានអាស៊ាន ២០២០ ជាពិសេសក្នុងការដឹកនាំអាស៊ានដើម្បីជំនះឧបសគ្គដែលបណ្តាលពីជំងឺរាតត្បាត COVID-19។
អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានឡាវ លោក Thongphane Savanphet |
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន វៀតណាមប្រចាំនៅឡាវ អនុរដ្ឋមន្រ្តីលោក Thongphane Savanphet បានឲ្យដឹងថា ក្នុងរយៈពេលកន្លង មក វៀតណាមក្នុងនាមជាប្រធានអាស៊ានបានព្យាយាមដឹកនាំប្រទេសអាស៊ានទាំងអស់រួមគ្នាជំនះរាល់ឧបសគ្គដែលអាស៊ានត្រូវប្រឈមមុខដោយសារផលប៉ះពាល់នៃការរីករាល ដាលជំងឺរាតត្បាត COVID-19។ វៀតណាមបានដាក់ចេញ នូវគំនិតផ្តួចផ្តើមជាច្រើន ក៏ដូចរៀបចំរាល់ជំនួបប្រាស្រ័យ ចាប់ពីថ្នាក់ជាន់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រី រហូតដល់ថ្នាក់ជំនាញ ដើម្បីឱ្យភាគីអាចធ្វើការរួមគ្នាក្នុងការរាំងស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាត។ យ៉ាងណាមិញ ក្នុងរយៈពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់វៀតណាម ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ក៏ដោយ ប៉ុន្តែ កិច្ចប្រជុំជាន់ខ្ពស់របស់អាស៊ាន ដូចជា អាស៊ានបូក ៣ ឬ អាស៊ានជាមួយបណ្តាប្រទេសជាដៃគូក៏នៅតែប្រព្រឹត្តទៅប្រកបដោយជោគជ័យផងដែរ។ លោកអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM អាស៊ានឡាវជឿជាក់ថា ក្រោមការដឹកនាំរបស់វៀតណាម អាស៊ាននឹងរួមគ្នាឈានដល់ជោគជ័យ ហើយប្រទេសឡាវគាំទ្រវៀតណាមជានិច្ច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន៕