ប្រទេសអេក្វាឌ័រមានប្រធានាធិបតីថ្មី

(VOVWORLD) - យោងតាមលទ្ធផលនៃរៀបសន្លឹកឆ្នោតចំនួន ៩៣,១៤% លោក Guillermo Lasso ទទួលបានសំឡេងគាំទ្រចំនួន ៥២.៥១% ខណៈដែលលោក Arauz ទទួលបាន ៤៧,៤៩%។ បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី ២៤ ខែឧសភា លោក Guillermo Lasso ត្រូវបានគេព្យាករណ៍ថានឹងដោះស្រាយវិបត្តិសេដ្ឋកិច្ចភ្លាមៗ។ 
ប្រទេសអេក្វាឌ័រមានប្រធានាធិបតីថ្មី - ảnh 1តំណាងនៃកម្លាំងស្តាំកណ្តាលនិយមនៃចលនាគោលនយោបាយស្ថាបនាឱកាស (CREO) របស់ប្រទេសអេក្វាឌ័រ លោក Guillermo Lasso បានដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៃប្រទេសនេះ (រូបថត៖ AFP/TTXVN)

តំណាងនៃកម្លាំងស្តាំកណ្តាលនិយមនៃចលនាគោលនយោបាយស្ថាបនា ឱកាស(CREO) របស់ប្រទេសអេក្វាឌ័រ លោក Guillermo Lasso បានដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៃប្រទេសនេះ ដោយសារការសន្យា ស្តារសេដ្ឋកិច្ចឡើងវិញ ដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ-១៩។ ទន្ទឹមនឹងនេះដែរ បេក្ខជនឆ្វេងនិយមរបស់ប្លុកសម្ព័ន្ធភាព ដើម្បីក្តីសង្ឃឹម (UNES) លោក Andrés Arauz បានទទួលស្គាល់ថាបានបរាជ័យតែម្តង។

យោងតាមលទ្ធផលនៃរៀបសន្លឹកឆ្នោតចំនួន ៩៣,១៤% លោក Guillermo Lasso ទទួលបានសំឡេងគាំទ្រចំនួន ៥២.៥១% ខណៈដែលលោក Arauz ទទួលបាន ៤៧,៤៩%។ បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី ២៤ ខែឧសភា លោក Guillermo Lasso ត្រូវបានគេព្យាករណ៍ថានឹងដោះស្រាយវិបត្តិសេដ្ឋកិច្ចភ្លាមៗ។ នាបច្ចុប្បន្ននេះ បំណុលសរុបរបស់អេក្វាឌ័រជិត ៦៤ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៦៣% នៃ GDP ដែលក្នុងនោះមាន ៤៥ ពាន់លានដុល្លារអាមេរិកជាបំណុលនៅបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ