ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុលោមនិងរក្សាកិច្ចព្រមព្រៀង JCPOA

(VOVWORLD) - ជាទីបញ្ចប់នៃសម័យពិភាក្សាដោយសម្ងាត់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២៤ ខែមិថុនា អង់គ្លេស បារាំងនិងអាល្លឺម៉ង់បានចេញសេចក្តីអំពាវនាវអំពីការកាត់បន្ថយភាពតានតឹងនៅក្នុងឈូងសមុទ្រពែក្ស អនុវត្តកិច្ចសន្ទនានិងគោរពជាដាច់ខាតចំពោះច្បាប់អន្ដរជាតិក្នុងបញ្ហានេះ។
ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុលោមនិងរក្សាកិច្ចព្រមព្រៀង JCPOA - ảnh 1 ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុលោមនិងរក្សាកិច្ចព្រមព្រៀង JCPOA

ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់បានអះអាងថារាល់ការបំរែបំរួលពេលថ្មីៗនេះបានបង្កប់ហានិភ័យនៃការជម្លោះនិងការគណនាខុសឆ្គង ព្រមទាំងអំពាវនាវឱ្យភាគីនានាបន្ថយភាពតានតឹងនិងធ្វើកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរព ច្បាប់អន្តរជាតិ។លើសពីនេះទៀត ប្រទេសទាំងបីនេះបានអះអាងជាថ្មីម្តងទៀតអំពីការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារលើនាវាដឹកប្រេងនៅក្នុងឈូងសមុទ្រអូម៉ង់ ដែលកាលពីមុននោះមានការវាយប្រហារលើនាវា ៤ គ្រឿង ផ្សេងទៀតនៅអេមីរ៉ាតអារ៉ាប់រួម សំដៅប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពនៅលើដែនសមុទ្រ សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ