ប្រទេសអ៊ីតាលីបើកព្រំដែនដើម្បីសង្គ្រោះវិស័យកសិកម្ម

(VOVWORLD) -  សមាគមកសិកម្ម អ៊ីតាលី (Condiretti) បានឲ្យដឹងថា ការបើកព្រំដែនអ៊ីតាលីសម្រាប់ពលរដ្ឋអឺរ៉ុបមិនត្រឹមតែ ជួយជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេថែមទាំងជួយសង្គ្រោះវិស័យកសិកម្មរបស់ប្រទេសនេះទៀតផង។
ប្រទេសអ៊ីតាលីបើកព្រំដែនដើម្បីសង្គ្រោះវិស័យកសិកម្ម - ảnh 1 អ្នកដំណើរពាក់ម៉ាស់នៅអាកាសយានដ្ឋានហ្វូមីនីណូនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី (រូបថត៖ Xinhua/ TTXVN)

ចំពោះមុខលទ្ធភាពដែលរដ្ឋាភិបាល អ៊ីតាលីនឹងអនុម័តលើក្រឹត្យថ្មីមួយស្តីពីការអនុញ្ញាតឱ្យ ប្រជាជននៅតំបន់ Schengen អាច ចូលមកប្រទេស អ៊ីតាលី រួមទាំងប្រទេសស្វីស និង ម៉ូណាកូដោយមិនចាំបាច់ដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃនោះ សមាគមកសិកម្ម អ៊ីតាលី (Condiretti) បានឲ្យដឹងថា ការបើកព្រំដែនអ៊ីតាលីសម្រាប់ពលរដ្ឋអឺរ៉ុបមិនត្រឹមតែ ជួយជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេថែមទាំងជួយសង្គ្រោះវិស័យកសិកម្មរបស់ប្រទេសនេះទៀតផង ដោយមានការវិលត្រឡប់មកវិញនូវពលករតាមរដូវកាលចំនួន ១៥០.០០០ នាក់មកពី ប្រទេសរូម៉ានី ប៉ូឡូញ ប៊ុលហ្គារី និងបណ្តាប្រទេសអឺរ៉ុប ដើម្បីចូលរួមក្នុងសកម្មភាព ប្រមូលកសិផល « Made In Italy” ។

ការអនុញ្ញាតឱ្យមានធ្វើដំណើរ ដោយសេរីរវាងតំបន់ និងតំបន់ជាមួយគ្នាព្រមទាំងបើកចំហលទ្ធភាពនៃការអនុញ្ញាតឱ្យប្រជាជនតំបន់ Schengen ទៅកាន់ ប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី ៣ ខែមិថុនា ត្រូវបានគេចាត់ទុកថាជាកាយវិកា ដ៏សំខាន់មួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដែលកំពុងរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ